សិល្បៈអន្តរជាតិ៖ បច្ចុប្បន្ន​ក្រុម​ចម្រៀង​ស្រី​កូរ៉េ NewJeans បាន​កើន​ប្រជា​ប្រិយភាព​ខ្លាំង​រហូត​ឈរ​នៅ​លំដាប់ជួរ​មុខ​។ ក្រុម​ចម្រៀង​ដែល​មាន​​សមាជិក​៥​រូប​នេះ​ មិន​ត្រឹម​តែ​ច្រៀង​ពីរោះ​ រាំ​បាន​ស្អាត​នោះ​ទេ រីឯ​ការ​សម្ដែង​​របស់​ពួក​គេ​ក៏​ពូកែណាស់​ដែរ​ ជាពិសេស​គឺ​សមាជិក​ដ៏​ស្រស់​សោភា​គឺ Minji តែ​ម្ដង​។

ពិត​ណាស់​តារា​កូរ៉េ​ភាគ​ច្រើន​ត្រូវ​បាន​គេ​ដាក់​បន្ទុក​ថា​ស្អាត​ព្រោះ​តែ​ចុង​កាំបិតពេទ្យ​ទើប​ស្អាត​ ប៉ុន្តែ​សម្រាប់​ Minji មិន​ដូច្នោះ​ឡើយ​ព្រោះ​រូប​ភាព​បិត​កាត​សិស្សថ្នាក់​មធ្យម​ និង​រូប​ភាព​ពេល​ Audition របស់​តារា​រូប​នេះ​ បង្ហាញ​ថា​Minji ស្អាត​តាំង​ពី​កំណើត​ មិន​បាន​ឆ្លង​កាត់​ការ​វះកាត់កែច្នៃ​អ្វី​នោះ​ឡើយ​ ប៉ុន្តែ​កន្លែង​ដែល​មើល​ទៅ​មាន​ការ​ផ្លាស់​ប្ដូរ​ខ្លះ​ៗ​នោះ​អាច​មក​ពី​ការ​តុបតែង​ Make up ប៉ុណ្ណោះ។

ខាង​ក្រោម​នេះ​គឺជា​អ្វី​ដែល​អ្នក​គាំទ្រ​ជនជាតិ​កូរ៉េ​បាន​បញ្ចេញ​មតិ​

«អត់មានអីប្រែប្រួលសោះ» «ហេតុអ្វី​មើល​ទៅបរិសុទ្ធ គួរ​ឱ្យ​ស្រលាញ់​និង​ស្អាត​ខ្លាំង​ម្ល៉េះ?» «វ៉ាវ! បើ​ខ្ញុំ​ធ្វើ​ការ​ផ្នែក​ជ្រើសរើស​តារា​មុខ​ថ្មីៗ​នៅ​ក្នុង​ផលិតកម្ម​ណាមួយ​ ខ្ញុំ​នឹង​ប្រើ​ប្រាស់​គ្រប់​វិធី​យក​នាង​មក​ចូល​ក្រុម​ហ៊ុនឱ្យ​បាន​» «ខ្ញុំ​គិត​ថា​រូប​ទាំង​អស់​នេះ​ ជារូបកាល​រៀន​ថ្នាក់​វិទ្យាល័យ​របស់​នាង​» «Minji ស្អាតណាស់​ពេល​រៀន​នៅ​បឋម​និង​វិទ្យាល័យ​» «នាង​នៅ​តែស្អាត​ដូច​កាល​ពី​នៅ​រៀន​»

ហ្វេន​ៗ​បញ្ចេញភស្តុតាង រូបថត​ចាស់ៗរបស់​ Minji សមាជិក​ NewJeans ស្អាតៗពិត​! អត់មាន​ស្អាត​ព្រោះ​មុខ​កាំបិត​នោះ​ទេ​

Share.