សង្គមសិល្បៈ៖ ដំណឹងចុងក្រោយនេះ សារព័ត៌មានត្រយងបានទទួលមកថា ក្មេងប្រុស ឆលី ដែលត្រូវជាកូនប្រុសសិល្បករគំនូរ ព្រហ្ម ពន្លឺ គឺកំពុងដង្ហើយរកជំនួយសប្បុរសធម៌បន្ថែមដើម្បីបញ្ចប់ការព្យាបាលដោយប្រើថ្នាំគីមី ១ឆ្នាំថែមទៀត។

តាមការបញ្ជាក់នៅលើផេក Charlie – ឆលី Ponleu Virakboth បានជូនដំណឹងដល់សាធារណជនថា៖

ជម្រាបសួរបងៗ​ ហើយក៏សូមអភយ័ទោសដែលផុសនេះឡើង🙏
ដោយមានបងៗគាត់ស្នើរសុំQRដើម្បីចង់ជួយកូនឆលីបន្តការព្យាបាលជំងឺមហារីកខួរក្បាលដំណាក់កាលទី៤ដែលកំពុងព្យាបាលដោយប្រើថ្នាំគីមីរយៈពេលបព្ចាប់ព្យាបាលជិត១ឆ្នាំទៀត
🙏ចាប់ផ្ដើមពេលវះកាត់ឆលី និងបន្តមើល ឆលី រហូតបានបញ្ចប់បាញ់កាំរស្មី៣០ដង (proton) រួចរាល់ការចំនាយអស់ជាង១០ម៉ឺនដុល្លារហើយចឹងឆលីនៅតែការព្យាបាលគីមីចុងក្រោយនឹងទៀតទេ
🙏បងៗជាច្រើនសង្ឃឹមចង់ឱ្យក្មេងប្រុសម្នាក់នេះជាដូចដើមនិងមានស្នាមញញឹមវិញ🙏💝
ថវិការបងៗដែលជួយឆលីតិចក្ដីច្រើនក្ដីគឺជាក្ដីសង្ឃឹមដល់ឆលី🙏
🙏លេខកុងABA ខ្ញុំ​ 000 547 860 Hengly ENG
🙏លេខកុងអេស៊ីAC 069 888 066 ENG HENGL

ការប្រើថ្នាំគីមីរបស់ឆលី ដុកទរ័បញ្ជាក់ហើយថា ប្រើថ្នាំខ្លាំងខុសពីក្មេងដទៃ ព្រោះមហារីកឆលីប្រភេទលឿនរហ័ស។

គួររំលឹកដែរថា កន្លងមកធ្លាប់មានសប្បុរជនដែលបានចូលរួមអំពាវនាវ និងបានបរិច្ចាគថវិកាផ្ទាល់ខ្លួនជួយអូនតូច ឆលី ដូចជា តារាចម្រៀង ពេជ្រ សូលីកា អ្នកនាង គង់ ច័ន្ទស្រីមុំ អ្នកនាង លី ចាន់ដាលីស អ្នកនាង សិទ្ធី នីកា អ្នកនាង ស្រីអូន សម្រស់ធម្មជាតិ លោកជំទាវ សុខរស្មី រួមទាំងសិល្បករ-សិល្បការនី និងបុគ្គលល្បីមួយចំនួននិងមហាជនជាច្រើនទៀត ដើម្បីជួយសម្រួលដល់បន្ទុកនៃការព្យាបាលជំងឺរបស់ ឆលី ម្នាក់បន្តិចៗទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន៕

Share.