បន្ទាប់​ពី​ប្រកួត​យ៉ាង​ស្វិត​ស្វាយ​នៅ​ក្នុង​វគ្គ​សន្សុំពិន្ទុ​ក្នុង​ពូល​រួច​មក និង​រក​ឃើញ​ក្រុមបាល់ទះ​បុរស់​មក​ពី​ប្រទេស​​ចំនួន ៨​ដែល​ដឹក​ដៃ​គ្នា​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ នៃ​ពានរង្វាន់​បាល់ទះ​ផ្នែក​បុរសកម្រិពិភពលោក 2024 FIVB Volleyball Men’s Nations League។

ក្រុម​បាល់ទះក្រុមទាំង ៨រួម​មាន៖ ស្លូវេនី, អាហ្សង់ទីន, ជប៉ុន, កាណាដា, ប៉ូឡូញ, ប្រេស៊ីល, អ៊ីតាលី និង បារាំង។

សម្រាប់​កម្មវិធីប្រកួតវគ្គ ៨ក្រុម​ចុង​ក្រោយ មាន​ចំនួន ២គូនៅល្ងាច​ថ្ងៃទី២៧ មិថុនា ឆ្នាំ២០២៤​នេះមាន៖

  • ថ្ងៃទី២៧ មិថុនា៖ ជប៉ុន ប៉ះ កាណាដា
  • ថ្ងៃទី២៧ មិថុនា៖ ប៉ូឡូញ ប៉ះ ប្រេស៊ីល
  • ថ្ងៃទី២៨ មិថុនា៖ អ៊ីតាលី និង បារាំង
  • ថ្ងៃទី២៨ មិថុនា៖ ស្លូវេនី ប៉ះ អាហ្សង់ទីន

ព្រឹត្តិការណ៍ ប្រកួតពានរង្វាន់​បាល់ទះ​ផ្នែក​បុរស​ 2024 FIVB Volleyball Men’s Nations League​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​អន្តរជាតិ បានចាប់​ផ្ដើម​ដំណើរ​ការ​ពីថ្ងៃទី២១ ឧសភា ដល់ថ្ងៃទី៣០ មិថុនា ២០២៤ ដោយ​មាន​ក្រុម​ចូលរួម​មក​ពី​តាម​ទ្វីប​នានា​ចំនួន១៦ក្រុម ធ្វើឡើង​នៅប្រទេសប៉ូឡូញ។

ក្រុម​ទាំង​១៦ ដែលចូលរួមប្រកួតប្រជែងនៅក្នុងពានរង្វាន់ FIVB Volleyball Men’s Nations League មាន​អាហ្សង់ទីន, ប្រេស៊ីល, ប៊ុលហ្គារី, កាណាដា, គុយបា, បារាំង, អាល្លឺម៉ង់, អ៊ីរ៉ង់, អ៊ីតាលី, ជប៉ុន, ហុល្លង់, ប៉ូឡូញ, តួកគី, ស្លូវេនី, ស៊ែប៊ី និង សហរដ្ឋអាមេរិក ដោយ​​ត្រូវ​​ចាប់​គូ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ ដើម្បី​រក​អ្នក​មាន​ចំណាត់​ថ្នាក់​ល្អ​ជាង​គេ​៤ក្រុម​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​បន្ត​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំ​ឡើង​ពី​ឆ្នាំ​២០១៨ មក​ខណៈ​ឆ្នាំ​ដំបូង​ធ្វើ​ឡើង​នៅ​ទីក្រុង Lille ប្រទេស​បារាំង និង​ឆ្នាំ​បន្ទាប់​ធ្វើ​ឡើង​នៅ​ទីក្រុង Chicago សហរដ្ឋ​អាមេរិក ហើយ​ក្រុម​ជម្រើស​ជាតិ​រុស្ស៊ី ឈ្នះ​ជើង​ឯក​ទាំង២​លើក ស្រប​ពេល​ឆ្នាំ​២០២០ កន្លង​ទៅ​ត្រូវ​បាន​រំសាយ​ចោល​ដោយ​សារ​ស្ថានភាព​រីករាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។

លុះដល់ឆ្នាំ ២០២១ ធ្វើនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ជើង​ឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប្រេស៊ីល ចំណែកឯឆ្នាំ ២០២២ ធ្វើនៅទីក្រុង Bologna ប្រទេសអ៊ីតាលី ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិបារាំង និងចុងក្រោយឆ្នាំ ២០២៣ ធ្វើនៅទីក្រុង Gdańsk ប្រទេសប៉ូឡូញ ជើងឯកបានទៅលើ​ក្រុម​ជម្រើស​ជាតិប៉ូឡូញ។ ខណ:ក្រុមបាល់ទះជម្រើសជាតិជប៉ុន ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរិទ្ធ) ម្តងប៉ុណ្ណោះកាលពីឆ្នាំ២០២៣៕

Share.