ក្រុមជម្រើសជាតិប៉ូឡូញ ក្រោមការដឹកនាំរបស់លោក Michał Probierz និងកីឡាករ Robert Lewandowski ជាប្រធានក្រុម បានហាលអាវត្រលប់ទៅផ្ទះមុនគេ ក្នុងព្រឹត្តិការណ៍ ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ក្រោយចាញ់២ប្រកួតជាប់ៗគ្នា។

២ប្រកួតរបស់ក្រុមជម្រើសជាតិប៉ូឡូញ៖

  • ប៉ូឡូញ ១-២ ហូឡង់
  • ប៉ូឡូញ ១-៣ អូទ្រីស។

ការប្រកួតបន្ទាប់គឺនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ប៉ូឡូញ ប៉ះ បារាំង នៅកីឡដ្ឋាន Westfalenstadion វេលាម៉ោង ១១:០០យប់។ ស្របពេលបច្ចុប្បន្នក្រុមចំនួន២ កក់កៅអីវគ្គ១៦ក្រុមចុងក្រោយ រួមមានម្ចាស់ផ្ទះអាល្លឺម៉ង់ និងអេស្ប៉ាញ។

ពានរង្វាន់ជើងឯកទ្វីបអឺរ៉ុប UEFA Euro 2024 ឬ 2024 UEFA European Football Championship ដែលប្រទេសអាល្លឺម៉ង់ ទទួលរៀបចំធ្វើជាម្ចាស់ផ្ទ នឹងដំណើរការប្រកួតចាប់ពីនៅថ្ងៃទី១៤ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដោយប្រើប្រាស់កីឡដ្ឋានចំនួន ១០ នៅក្នុងទីក្រុងចំនួន ១០ ផ្សេងគ្នា សរុបចំនួន ៥១ ប្រកួតរបស់ក្រុមដែលចូលរួមទាំង ២៤។

គួរដឹងថាពានរង្វាន់ជើងឯកបាល់ទាត់ផ្នែកបុរស UEFA Euro ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៨ បច្ចុប្បន្នមានអាយុកាល ៦៦ឆ្នាំ ស្របពេលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងក្រុមអេស្ប៉ាញ ឈ្នះពាននេះបាន ៣លើកស្មើគ្នា ខណៈក្រុមការពារតំណែងជើងឯកគឺក្រុមជម្រើសជាតិអ៊ីតាលី៕

Share.