ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ប្រកាសជ្រើសរើសកីឡាករអាយុក្រោម១៥ឆ្នាំ ដើម្បីចូលរួមក្នុងកម្មវិធី Japan Youth Dream Challenge 2024 ហើយអាចមានឱកាសទៅហ្វឹកហាត់នៅប្រទេសជប៉ុន និងក្លាយជាកីឡាករចុះកុងត្រា ព្រមទាំងអាចចូលរួមប្រកួតក្នុងពានរង្វាន់ Cambodian Premier League ថែមទៀតផង។

សម្រាប់សម្ភារៈដែលប្អូនៗត្រូវយកមកជាមួយរួមមាន៖
១. សំបុត្រកំណើតថតចម្លងជាពណ៍កូល័រ ឬពណ៍ចំនួន២សន្លឹក។
២. ភ្ជាប់ជាមួយកំប៉ុង ឬដបភេសជ្ជៈ ប៉ូការី ស្វេត។
៣. ពាក់ឯកសណ្ឋានកីឡា ស្បែកជើងកីឡាឱ្យបានរួចរាល់មុនពេលមកដល់ទីតាំងតេស្ត។
៤. កាតាបសម្រាប់ដាក់សម្ភារៈ។

ដូចនេះសម្រាប់ប្អូនៗដែលជាកីឡាករ ហើយចាប់អារម្មណ៍ អាចដាក់ពាក្យចូលរួមបាន ចាប់ពីថ្ងៃទី៦ ដល់ទី៧ ខែកក្តដា ឆ្នាំ២០២៤ វេលាម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ៥:០០នាទីល្ងាច នៅភ្នំពេញ៕

Share.