ឱកាសសម្រាប់ប្អូនៗដែលចង់ក្លាយជាកីឡាករបាល់ទាត់អាជីពបានមកដល់ហើយ ក្លិបបាល់ទាត់បឹងកេត នឹងធ្វើការជ្រើសរើសយុវជនថ្នាលអាយុក្រោម១៣ឆ្នាំ ត្រៀមសម្រាប់ចូលរួមប្រកួតពានរង្វាន់នានា ដែលនឹងចូលមកដល់ក្នុងពេល​ឆាប់ៗនេះ។

ដូច្នេះប្អូនៗដែលមានទេពកោសល្យនិងមានអាយុ ១១ ដល់​អាយុ​ ១៣ឆ្នាំ សូមចូលរួមក្នុងការធ្វើតេស្តនេះទាំងអស់គ្នា ដើម្បី​សម្រេចក្តីស្រមៃរបស់ខ្លួន។

  • កាលបរិច្ឆេទធ្វើតេស្ត៖ ៣០ មិថុនា ២០២៤
  • ម៉ោងធ្វើតេស្ត៖ ម៉ោង ២ ដល់ម៉ោង ៥ ល្ងាច
  • ទីតាំងធ្វើតេស្ត៖ ទីលានវិទ្យាល័យ ជាស៊ីម ជ្រោយចង្វារ

សូមភ្ជាប់មកជាមួយនូវសំបុត្រកំណើតច្បាប់ដើមដើម្បីបង្ហាញនៅថ្ងៃធ្វើតេស្ត៕

Share.