CFU Gaming ឡើងឈរកំពូលតារាង នាមជាក្រុមមានពិន្ទុច្រើនជាងគេ ៧ពិន្ទុ បន្ទាប់ពីការប្រកួតនៅបញ្ចប់សប្ដាហ៍ទី២ នៃការប្រកួតកីឡាអេឡិចត្រូនិក លំដាប់កំពូលក្នុងប្រទេសកម្ពុជា MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang វគ្គ Regular Season។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27144413/fgdfgd-1024x683.jpg)
ខណ:ក្រុមដែលលេខធ្លោ D-Roar Esports ឈរលេខ២ និង Duck Rice Esport នៅលេខ៣ ក្រុម CFU Gaming សងសឹកជាមួយ See You Soon បានសម្រេច។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27144409/56ghf-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27144410/%E1%9E%A0%E1%9E%90%E1%9E%84%E1%9E%A0%E1%9E%8A-1024x1024.jpg)
ការប្រកួត MPL-KH មានការចូលរួមពី ៨ក្រុមខ្លាំហើយបានប្រមូលផ្តុំទៅដោយកីឡាករអាជីពទាំងក្នុង និងកីឡាករអាជីពពីបរទេសចូលរួមជាច្រើន។ ការប្រកួតនឹងប្រព្រឹត្តិទៅដោយបែកចែកជាវគ្គសន្សំពិន្ទុ (Regular Season) និងវគ្គប្រកួតផ្តាច់ព្រ័ត្រ (Playoffs)។
សម្រាប់ការប្រកួត 2024 MPL-KH នេះ ក្រុមដែលជាម្ចាស់ជើងឯកនឹងមានកៅអីនៅប្រកួតនៅ Mid Season Cup (MSC) ដែលនឹងត្រូវធ្វើឡើងនៅទីក្រុម Riyadh ប្រទេស អារ៉ាប់ប៊ីសាអ៊ូឌីត ដែលមានប្រាក់រង្វាន់សរុបប្រមាណជា ៣លានដុល្លារ៕
![](https://cdn.troryorng.com/wp-content/uploads/2024/04/27144406/%E1%9E%8F%E1%9E%B9%E1%9F%81%E1%9E%8F%E1%9E%B9-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27144407/gfdhd-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2024/03/27151006/Troryorng-Telegram-1-1024x126-1-1-1-1.jpg)