៤ថ្ងៃបន្ទាប់ពីជួបគ្នានៅកីឡដ្ឋាន Cambodia Airway ពេលនេះក្លិបបាល់ទាត់វិសាខា នឹងត្រូវបើកទ្វារកីឡដ្ឋានព្រីនស៍ ទទួលស្វាគមន៍ បឹងកេត វិញម្តងនៅក្នុងពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ សប្តាហ៍ទី២៥ ថ្ងៃអាទិត្យ ទី២០ ខែវិច្ឆិកា វេលាម៉ោង ៦:៣០នាទីល្ងាច។

ប្រវត្តិជួបគ្នា៧លើកចុងក្រោយរវាងបឹងកេត ទល់នឹង វិសាខា គិតគ្រប់កម្មវិធីនៅឆ្នាំ២០២២៖
-ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ វិសាខា ៣-២ បឹងកេត (Prince Beer Pre-Season Cup)
-ថ្ងៃទី២ ខែមេសា ឆ្នាំ២០២២ វិសាខា ១-២ បឹងកេត (លីគកំពូលកម្ពុជា)
-ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ វិសាខា ២-០ បឹងកេត (Cambodia League Cup)
-ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ បឹងកេត ៣-២ វិសាខា (លីគកំពូលកម្ពុជា)
-ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២២ វិសាខា ២-២ បឹងកេត (លីគកំពូលកម្ពុជា)
-ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២២ បឹងកេត ៣-៤ វិសាខា (Hun Sen Cup 2022 វគ្គផ្តាច់ព្រ័ត្រ)
-ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បឹងកេត ១-២ វិសាខា (លីគកំពូលកម្ពុជា)។

ខាងក្រោមនេះគឺជាតារាងចំណាត់ថ្នាក់គិតត្រឹមសប្តាហ៍ទី២៤៖
១. វិសាខា ស្ថិតនៅកំពូលតារាង ជាមួយ៤៦ពិន្ទុ ក្រោយឆ្លងកាត់២៤ប្រកួត ឈ្នះ១៤ ស្មើ៤ និងចាញ់៦
២. ព្រះខ័នស្វាយរៀង ស្ថិតនៅលេខ២ ជាមួយ៤៦ពិន្ទុ ក្រោយឆ្លងកាត់២៤ប្រកួត ឈ្នះ១៤ ស្មើ៤ និងចាញ់៦
៣. ភ្នំពេញក្រោន ស្ថិតនៅលេខ៣ ជាមួយ៤៣ពិន្ទុ ក្រោយឆ្លងកាត់២៤ប្រកួត ឈ្នះ១២ ស្មើ៧ និងចាញ់៥  
៤. បឹងកេត ស្ថិតនៅលេខ៤ ជាមួយ៣៩ពិន្ទុ ក្រោយឆ្លងកាត់២៤ប្រកួត ឈ្នះ១១ ស្មើ៦ និងចាញ់៧៕

កម្មវិធីប្រកួត និងការផ្សាយផ្ទាល់ (សប្តាហ៍ទី២៥)៖

កីឡាករខ្មែរទាត់បាល់បញ្ចូលទីច្រើនជាងគេគិតត្រឹម (សប្តាហ៍ទី២៤)

កីឡាករទាត់បាល់បញ្ចូលទីច្រើនជាងគេក្នុង (សប្តាហ៍ទី២៤)

Share.