ថ្ងៃនេះឈាន​ដល់​ការប្រកួតវគ្គ ៨ក្រុម​ចុង​ក្រោយ នៃការប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 2024  ក្រោយ​បញ្ចប់​ការប្រកួត​ជម្រុះ​ក្នុង​ពូល​អស់​រយ:​ពេល ៤ថ្ងៃ ចាប់​ពី​ថ្ងៃទី២២ មេសា ដល់​ថ្ងៃទី២៥ រួច​មក។

នោះ​គឺ​ជា​ក្រុម​ខ្លាំងទាំង ៨ដែលនឹង​ត្រូវ​ប្រកួត​​នៅ​ថ្ងៃទី២៦ មេសានេះ៖

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 2024 បាន​ចាប់​ផ្ដើម​ប្រកួត​ជម្រុះ​ក្នុង​ពូល​នៅ​រាជធានីភ្នំពេញ ចាប់​ពី​ថ្ងៃទី២២ មេសា ដល់​ថ្ងៃទី២៥ ដើម្បី​រក​ឃើញ​ក្រុម​ខ្លាំងចំនួន ៨ ដែល​ជ្រើសចេញពី​ក្រុម​ខ្លាំលេខ១ និងលេខ២ ក្នុង​ពូល ដើម្បី​ប្រកួត​ជម្រុះ​យក ៤ក្រុម ឡើង​ទៅវគ្គពាកកណ្ដាលផ្ដាច់ព្រ័ត្រ ប្រកួត​នៅ​ថ្ងៃទី២៧ និង​បន្ត​រក​ឃើញ​ក្រុម​ដែល​ឈ្នះ​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤។

ការប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 2024  នៅវគ្គផ្ដាច់ព្រ័ត្រ  និងមាន​ការ​សម្ដែង​ពី​ក្រុម LA CIMA CARTELពិសេសទៀតនោះ​និងមានឱកាស ឈ្នះ​រង្វាន់​ម៉ូត ទូរទស្សន៍ និងទូរសព្ទដៃផងដែរ។ ការ​ប្រកួត​ដែល​មាន​ក្រុម​ខ្លាំងៗ មក​ពី​តាម​បណ្ដាល​ខេត្តជា​ច្រើន​នេះ បើអ្នកចូល​រួម​ទស្សនាដោយសេរី ទីតាំងនៅពហុកីឡដ្ឋានជាតិ ក៏​មាន​ការ​ផ្សាយ​ជូន​ទស្សនា តាម​រយ:​ផេក​ហ្វេសបុក សារព័ត៌មានត្រយង ត្រយង TV និង Troryorng Sports ផងដែរ៕

Share.