ក្លិបបាល់ទាត់បិសាចក្រហម Manchester United បានប្រកាសពីកិច្ចព្រមព្រៀងបញ្ចប់កិច្ចសន្យាជាមួយខ្សែប្រយុទ្ធ Cristiano Ronaldo បន្ទាប់ពីកីឡាករវ័យ៣៧ឆ្នាំរូបនេះបាន​ចេញ​ទ​ម្លា​ញ​អារម្មណ៍​ឈឺចាប់​នៅ​ក្នុង​បទ​សម្ភាសន៍​បើកចំហរ​ជាមួយ​លោក Piers Morgan ដែល​ជា​ពិធីករ​ទូរទស្សន៍​ដ៏​ល្បីល្បាញ​នៅ​ចក្រភព​អង់គ្លេស​សម្រាប់​កម្មវិធី TalkTV កាលពីយប់ថ្ងៃ​ទី​១៣ ខែវិច្ឆិកា​។

ភា្លមៗនោះខ្សែប្រយុទ្ធ Cristiano Ronaldo ក៏បានបញ្ចេញនាឡិកាថ្មីរបស់ Jacob & Co ត្រូវបានឌីហ្សាញឡើងដោយដាក់រូបកាលគេជាកីឡាករ Real Madrid លោតតែតបាល់បញ្ចូលទីក្នុងជំនួបឈ្នះ Manchester United លទ្ធផល ៣-២ នៃពានរង្វាន់ Champion League វគ្គ១៦ក្រុមចុងក្រោយរដូវកាល ២០១២-១៣។

បច្ចុប្បន្ន Ronaldo កំពុងហ្វឹកហាត់យ៉ាងសកម្មជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ ត្រៀមក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា ដោយត្រូវប្រកួតបើកឆាកពូល H ទល់នឹង ហ្គាណា នៅថ្ងៃទី២៤ ខែវិច្ឆិកា នៅកីឡដ្ឋាន Stadium 974 វេលាម៉ោង ១១:០០នាទីយប់៕

តម្លៃនាឡិកាថ្មីរបស់ Ronaldo គិតជាលុយខ្មែរ៖

រូប Ronaldo លោតតែតទល់នឹង Man United៖

Share.