លោក គង់ សុគុណ្ណា ឋានន្តរស័ក្ដិ ក្រមការដើមខ្សែ ថ្នាក់លេខ ៣ នៃក្របខណ្ឌក្រមការដើមខ្សែ ក្រសួងមហាផ្ទៃ តួនាទីបច្ចុប្បន្ន មុខតំណែងជានាយករដ្ឋបាលសាលាស្រុកសង្កែ នៃខេត្តបាត់ដំបង បានសរសេរលិខិតមួយច្បាប់ទៅកាន់សម្ដេចក្រឡាហោម ស ខេង ដើម្បីលាលែងតំណែងបច្ចុប្បន្ន ដោយសារតែជួបរឿងអយុត្តិធម៌។

នៅក្នុងលិខិតបានជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃថា ខ្ញុំបាទបានបំពេញការងារតួនាទីភារកិច្ចមន្ត្រីរាជការ ក្របខណ្ឌក្រសួងមហាផ្ទៃ ចាប់តាំងពីឆ្នាំ២០០១ រហូតបច្ចុប្បន្នក្នុងមុខតំណែងជានាយករដ្ឋបាលសាលាស្រុកសង្កែ ន ខេត្តបាត់ដំបង។ មូលហេតុរូបខ្ញុំបាទ មានបញ្ហាសុខភាពផ្លូវចិត្ត (ករណីការតែងតាំងអភិបាលរងស្រុកសង្កែ មានភាពមិនប្រក្រតី ទទួលរងនូវភាពអយុត្តិធម៌ចំពោះរូបខ្ញុំបាទ) ដោយហេតុដូចបានគោរពជម្រាបជូនខាងលើនេះ ខ្ញុំបាទសូមគោរព ស្នើសុំលាឈប់ពីតួនាទីមុខណែងជានាយករដ្ឋបាលសាលាស្រុកសង្កែ នៃខេត្តបាត់ដំបង ចាប់ពីពេលនេះតទៅ៕

Share.