សិល្បៈជាតិ ៖ ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​ Eden​ Garden​ &​ Musica​ Felice​ ដើម្បី​ប្រមូល​​មូលនិធិទ្រទ្រង់​ការ​សិក្សា​របស់​កុមារ​ក្រីក្រ​នៅ​បឹង​ទំពន់​ គ្រោងនឹងធ្វើនៅថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ នៅ Eden Garden បឹងកក់។

ក្នុងនាមជាសហគ្រាសដែលមានទំនួលខុសត្រូវមួយ Eden Garden Mall បានប្តេជ្ញាចិត្តក្នុងការរួបរួមជួយទៅដល់សង្គមគ្រប់ពេលវេលា តាមរយៈសកម្មភាពផ្សេងៗជាច្រើន ដោយសារតែ Eden Garden Mall ជឿជាក់យ៉ាងមុតមាំក្នុងការចែករំលែកក្តីស្រឡាញ់ និង ជួយគ្នាទៅវិញទៅមកនៅក្នុងគ្រាលំបាក។

នៅពេលដែលយើងបានលឺដំណឹងពី សាលារៀន Mercy Village ដែលកំពុងជួបបញ្ហាលំបាក ក្រុមការងាររបស់យើងបានចុះទៅមើលទីតាំងដោយផ្ទល់ និង បានស្វែងយល់ពីស្ថានភាពខ្វះខាតរបស់អ្នកភូមិ និង ក្មេងៗដែលរស់នៅទីនោះ យើងក៏បានសម្រេចចិត្តរកវិធីសាស្រ្តប្រមូលថវិកា ជួយទៅដល់ប្រជាជនដែលរស់នៅទីនោះ។

ក្រុមការងាររបស់យើងបានជួបពិគ្រោះយោបល់ជាមួយនឹងអ្នកស្រី Miwako Fujiwara ដែលជាអ្នកដឹកនាំក្រុមតន្រ្តី Musica Felice ដែលជាក្រុមតន្រ្តីបែប classical ហើយដោយសារតែ អ្នកស្រីតែងតែរៀបចំកម្មពិធីសប្បុរសធម៌ផ្សេងៗដើម្បីរៃអង្គាសថវិកា សម្រាប់ប្រជាជននៅកម្ពុជា យើងក៏បានសម្រេចចិត្តរួមគ្នាមួយ ដោយរៀបចំកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌មួយ ដើម្បីរៃអង្គាសថវិកាជួយទៅដល់ក្មេងៗ នៅសាលា Mercy Village ។

នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះផងដែរ យើងបានទទួលការគាំទ្រយ៉ាងខ្លាំងពីអ្នកឧបត្ថម្ភ ដែលតែងតែធ្វើការលើកស្ទួយនូវជីវភាពប្រជាជនក្រីក្រ ដោយមានការចូលរួមពីអ្នកឧបត្ថម្ភ ល្បីៗជាច្រើន ហើយយើងសង្ឃឹមថាការប្រគុំតន្ត្រីសប្បុរសធម៌មួយនេះនឹងទទួលបានភាពជោគជ័យខ្ពស់។

ក្រោមការដឹកនាំរបស់ក្រមហ៊ុន Luxelite Group យើងបានរៀបចំកម្មវិធីសប្បុរសធម៌នេះឡើងនៅ Eden Garden Mall ក្នុងគោលបំណងរៃអង្គាសថវិការ ជួយទ្រទ្រង់ដល់ សាលា Mercy Village ។
ចូលរួមជាមួយយើងទាំងអស់គ្នាក្នុងកម្មវិធីតន្រ្តីសប្បុរសធម៌ ដើម្បីជួយទៅដល់ក្មេងៗ នៅសាលា Mercy Village អោយទទួលបានការអប់រំ និងអនាគតភ្លឺស្វាង។

Share.