សិល្បៈ​ជាតិ​៖ ​នា​ថ្ងៃ​ទី​២៦ ខែមេសា នេះ មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង នៅពេល​ដែល​តារា​ចម្រៀង​ ករុណា ពេជ្រ​ បាន​បញ្ចេញ​រូប​ថត​អនុស្សាវរីយ៍រវាង​ខ្លួន​និង​លោក​ សុង សុវណ្ណារ៉ា​ ដែល​ត្រូវ​ជា​ស្វាមី​របស់​​ ផន សុ​ផារី​ ព្រម​ទាំង​ទម្លាយ​ពី​ទំនាក់ទំនង​មិន​ធម្មតា​រវាងលោក​ និង​ស្វាមី​របស់​​​អ្នក​នាង​ផង​ដែរ។

បើ​តាម​អ្វី​ដែល​លោក​ ករុណា ពេជ្រ បាន​លើក​ឡើង​នៅលើ​បណ្ដាញ​សង្គម​ លោក​បានឱ្យ​ដឹង​ថា​ «​អស់រយៈកាលជាង 14 ឆ្នាំមុន ពី ហ្វេន Karona FC គាំទ្រ ករុណាពេជ្រ ដើរស្រែកហ៊ោរតាមឆាកតន្រ្តីដ៏សែនកំសត់ម្នាក់ បានប្រែក្លាយទៅជា ប្អូនក្រៅខោស្របច្បាប់ នាពេលនេះ… បងពិត ជារីករាយ និង រំភើបជំនួស សម្រាប់ការជោគជ័យមួយកម្រិតក្នុងក្រុមគ្រួសារដ៏តូចពោរពេញដោយសុភមង្គលរបស់ប្អូននាពេលនេះ…ពេលវេលាពិតជាលឿន … មនុស្សល្អ និង ស្មោះត្រង់ អោយតម្លៃយើង មិនមានច្រើនទេ នៅជុំវិញខ្លួនយើង ដូច្នេះ បើបានជួប បានស្គាល់ ហើយធ្លាប់កាន់ដៃឆ្លងកាត់ចំនុចដំបូងជាមួយគ្នាហើយ គួររក្សាគ្នាទៅ …»

ពាក្យ​ថា​មិត្តភាព​ គឺជាពិត​ជា​ស្រស់​ស្អាតណាស់ ហើយ​ការរាប់​អាន​គ្នា​ក៏​ជា​រឿង​មួយ​ដ៏គួរ​ឱ្យ​រីករាយ​ផងដែរ ត្បិត​មិន​មែន​ជា​សាច់​ឈាម​បង្កើត​ តែ​ការស្រលាញ់​រាប់​អាន​គ្នា​ គឺ​មិន​សំដៅ​ទាល់​តែ​ជាសាច់ញាតិ​នោះ​ឡើយ​ ដូច​ករណី​បុគ្គល​ល្បី ២​រូប​នេះ (លោក​ ករុណា ពេជ្រ និង​ លោក​ សុង សុវណ្ណរ៉ា) ​ដែល​នៅ​តែ​បន្ត​ស្រលាញ់​រាប់អាន​គ្នា​តាំង​ពី​ក្មេង​រហូត​ដល់​មាន​ក្រុម​គ្រួសារ និង​មាន​វ័យ​ជ្រេរាង​ខ្លួន​ក្ដី​៕

Share.