ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League 2022 សប្ដាហ៍ទី២៦ ដែលជាជំនួប Big Match រវាងក្លិបបាល់ទាត់ វិសាខា ទល់នឹង ភ្នំពេញក្រោន នៅថ្ងៃសៅរ៍ ទី២៦ ខែវិច្ឆិកា ចុងសប្តាហ៍នេះ វេលាម៉ោង ៦:៣០នាទីរសៀល​ ក្នុងកីឡដ្ឋានព្រីនស៍។

ខ្សែប្រយុទ្ធ Paulo Victor បានថ្លែងថា៖«ការប្តេជ្ញាចិត្តរបស់ខ្ញុំ គឺដូចគ្នានឹងប៉ុន្មានប្រកួត ចុងក្រោយនេះដែរ ខ្ញុំនឹងប្រយុទ្ធទាំងពេលគ្មាន បាល់ និងនៅពេលដែលខ្ញុំមានបាល់។ ជាមួយ ទំនុកចិត្តដែលខ្ញុំមាន ខ្ញុំនឹងបង្កើតឱកាសឲ្យក្រុម ដើម្បីរកគ្រាប់បាល់ដែលយើងត្រូវការ និងដើម្បី ជ័យជម្នះក្នុងការប្រកួតថ្ងៃសៅរ៍នេះ»។

ខណ:ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួប បឹងកេត នៅកីឡដ្ឋានខេត្តស្វាយរៀង វេលាម៉ោង ៦:៣០នាទីល្ងាចដូចគ្នា។

តារាងចំណាត់ថ្នាក់លីគកំពូលកម្ពុជាគិតត្រឹមសប្តាហ៍ទី២៥ ខណ:នៅសល់តែ២សប្តាហ៍ទៀតទើបបញ្ចប់រដូវកាល៖
១. វិសាខា ស្ថិតនៅកំពូលតារាង ជាមួយ៤៩ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១៥ ស្មើ៤ និងចាញ់៦
២. ព្រះខ័នរាជស្វាយរៀង ស្ថិតនៅលេខ២ ជាមួយ៤៦ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១៤ ស្មើ៤ និងចាញ់៧
៣. ភ្នំពេញក្រោន ស្ថិតនៅលេខ៣ ជាមួយ៤៦ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១៣ ស្មើ៧ និងចាញ់៥ 
៤. បឹងកេត ស្ថិតនៅលេខ៤ ជាមួយ៣៩ពិន្ទុ ក្រោយឆ្លងកាត់២៥ប្រកួត ឈ្នះ១១ ស្មើ៦ និងចាញ់៨៕

កម្មវិធីប្រកួត និងការផ្សាយផ្ទាល់ (សប្តាហ៍ទី២៦)

Share.