ថ្ងៃនេះ ការប្រកួតកីឡាអេឡិចត្រូនិកលំដាប់កំពូល​ក្នុងប្រទេសកម្ពុជា MPL-KH Season 6 វិញ្ញាសា Mobile Legends: Bang Bang វគ្គសន្សំពិន្ទុ (Regular Season) ​សប្ដាហ៍ទី៥ ដែល​ជាជំនួន​កាត់​សេចក្ដី​ដើម្បី​រក​ឃើញ​ក្រុម​ចំនួន ២ដែល​នឹង​ត្រូវ​ធ្លាក់​ចេញ​បី​ការប្រកួត​បន្ត។

ស្រប​ពេល​ក្រុម​ខ្លាំង ចំនួន ៦ដែល​នឹង​ត្រូវ​ឡើង​ទៅ​ជួប​គ្នា​នៅ​វគ្គ Playoff បន្តទៀត។ ដោយ​នៅ​ថ្ងៃសៅរ៍ អាទិត្យ ចុង​សប្ដាហ៍​នេះ ចំនួន ក្រុម៨ ដែល​នៅ​សល់​ការ​ប្រកួត​នឹង​សម្រេច​កាត់​សេចក្ដី។ 

កម្មវិធីប្រកួត សប្ដាហ៍ទី៥ ថ្ងៃទី១៖

កម្មវិធីប្រកួត សប្ដាហ៍ទី៥ ថ្ងៃទី២៖

ការ​ប្រកួតដែលប្រមូលផ្តុំទៅដោយ កំពូលកីឡាករអាជីព​ទាំង ៥សប្ដាហ៍ និងវគ្គ Play Offs។ សម្រាប់​ការប្រកួត​នៅ​សប្ដាហ៍ទី១ ថ្ងៃទី២៣-២៤ ខែមីនា សប្ដាហ៍ទី២ ថ្ងៃទី៣០-៣១ ខែមីនា សប្ដាហ៍ទី៣ ថ្ងៃទី៦-៧ ខែមេសា សប្ដាហ៍ទី៤ ថ្ងៃទី ២០-២១ ខែមេសា សប្ដាហ៍ទី៥ ថ្ងៃទី ២៧-២៨ ខែមេសា និងវគ្គ Play Off នៅថ្ងៃទី១៥ ដល់១៩ ខែឧសភា ឆ្នាំ២០២៤។

ការប្រកួត MPL-KH មានការចូលរួមពី ៨ក្រុម​ខ្លាំ​ហើយ​បាន​ប្រមូលផ្តុំ​ទៅដោយ​កីឡាករ​អាជីព​ទាំង​ក្នុង និងកីឡាករអាជីពពីបរទេសចូលរួមជាច្រើន៖ក្រុម SEE YOU SOON, CFU GAMING, BURN X FLASH (FLASH KH), TEAM MAX, D-ROAR Legends, PRO ESPORTS, TEAM SV និងក្រុម Duck Rice Esport៕

តារាងចំណាត់ថ្នាក់ ត្រឹមសប្ដាហ៍ទី៤៖

Share.