កងពលធំអន្តរាគម៍លេខ៣ (B) ប៉ះ ក្លិបកីឡាបាល់ទះវិសាខា A ខណ:សមាគមកីឡាបាល់ទះក្រសួងមហាផ្ទៃ A ប៉ះ ស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញ B វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃការប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 2024 នៅថ្ងៃនេះ។

កម្មវិធីប្រកួត វគ្គពាកកណ្ដាលផ្ដាច់ព្រ័ត្រ៖

ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 2024 បាន​ចាប់​ផ្ដើម​ប្រកួត​ជម្រុះ​ក្នុង​ពូល​នៅ​រាជធានីភ្នំពេញ ចាប់​ពី​ថ្ងៃទី២២ មេសា ដល់​ថ្ងៃទី២៥ ដើម្បី​រក​ឃើញ​ក្រុម​ខ្លាំងចំនួន ៤ ឡើង​ទៅវគ្គពាកកណ្ដាលផ្ដាច់ព្រ័ត្រ ប្រកួត​នៅ​ថ្ងៃទី២៧ ដើម្បីរក​ក្រុម​ដែល​ឈ្នះ​ឡើង​ទៅ​កាន់​វគ្គ​ផ្ដាច់​ដែល​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០២៤។

ការប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 2024  នៅវគ្គផ្ដាច់ព្រ័ត្រ  និងមាន​ការ​សម្ដែង​ពី​ក្រុម LA CIMA CARTEL ពិសេសទៀតនោះ​និងមានឱកាស ឈ្នះ​រង្វាន់​ម៉ូត ទូរទស្សន៍ និងទូរសព្ទដៃផងដែរ។

សម្រាប់ប្រិយមិត្តអាច​ចូល​រួម​ទស្សនាដោយសេរី នៃការប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 2024  ទីតាំងនៅពហុកីឡដ្ឋានជាតិ។ ការប្រកួតនេះ ក៏​មាន​ការ​ផ្សាយ​ជូន​ទស្សនា តាម​រយ:​ផេក​ហ្វេសបុក សារព័ត៌មានត្រយង ត្រយង TV និង Troryorng Sports ផងដែរ៕

Share.