ស្ថានភាព​ការ​​រីករាលដាល​​នៃ​ជំងឺ​កូវីដ​-១៩ ​ក្នុង​សហគមន៍​បាន​ធ្វើ​ឱ្យ​គុណភាព​ជីវិត​ និង​ ការរស់​នៅ​របស់​មនុស្ស​យើង​មាន​ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង។ យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ កូវីដ-១៩ (Covid-19) បាន​បង្ក​ឱ្យ​កើត​មាន​ហិង្សា​លើ​ស្ត្រី​ ហិង្សា​ក្នុង​គ្រួសារ​ ​ប៉ះពាល់​ដល់​បុគ្គលិក​សុខាភិបាល​ សុខភាព​ស្ត្រី​ បញ្ហា​ហិរញ្ញវត្ថុ​ បុគ្គលិក​មិន​ទទួល​បាន​ប្រាក់​ខែ​ កុមារ​​​និង​ស្ត្រី​ ជំលោះ​ និង ​ចំណាក​ស្រុក​។​

សូមចុចអាន អតីត​តារា​សម្ដែង​ស្រី​ ​វ៉ាន់ ​ម៉ូនិច​ ​សម្ងំ​រស់​​ក្នុង​ជីវភាព​ជា​លោក​ជំទាវ​​​ Hi-So​

យ៉ាង​ណា​មិញ​ ប្រសិន​បើ​មិន​ឆ្លៀត​សាក​ថ្ម​ឱ្យ​ជីវិត​ រក​អ្វី​ដែល​ប្លែក​ថ្មី​ ដើម្បី​បម្រើ​​អារម្មណ៍​ទេ​នោះ​ មនុស្ស​អាច​នឹង​កើត​ជំងឺ​ស្ត្រេស​ កាន់​តែ​ខ្លាំង​ ដូច្នេះ​មាន​តែ​ឆ្លៀត​លម្ហែ​ខ្លះ​ទើបល្អ​ អាចជួយ​ឱ្យ​អារម្មណ៍​បាន​ស្រស់ស្រាយ​ខ្លះ​ តែក៏​មិន​ត្រូវ​​ភ្លេច​គោរព​តាម​សេចក្ដី​ណែនាំ​ របស់​ប្រមុខ​រដ្ឋាភិបាល​ក៏​ដូច​ជា​ក្រសួង​ សុខាភិបាល​ គឺ​ ៣កុំ​ ៣ការពារ​ ឱ្យ​បាន​ខ្ជាប់ខ្ជួន​។​

អតីត​តារា​ចម្រៀង​ និង​ជា​ពិធីករ​ពូកែ​កំប្លែង​កញ្ញា​ សុភក្ត្រ​ កុសុម៉ា ​បាន​បង្ហោះ​រូប​ភាព​ស្អាត​ចំនួន​ ៥​សន្លឹក ជាមួយ​នឹង​ការ​តុបតែង​ឈុត​ស្អាត​ៗ​ចំនួន​ ៥​ឈុត​នៅ​លើ​ Page របស់​កញ្ញា ដែល​​ធ្វើ​ឱ្យ​អ្នក​បាន​មើល​​ឃើញ​មាន​ចិត្ត​រីករាយ​ ​ជា​មួយ​នឹង​ទេសភាព​​សមុទ្រ​​ស្អាត ស្រស់ស្រាយ​ និង​ត្រជាក់​ភ្នែក​​។​

សូមចុចអាន ទើប​មក​ដល់​ទឹក​ដី​ខ្មែរ​ក្ដៅៗ​សោះ​ ស្រាប់​តែ​Idol​ សុគន្ធ ​និសា បង្ហោះ​សារ​បែប​ខូច​ចិត្ត​?

ថ្ងៃ​នេះ​សារព័ត៌មាន​ត្រយង​ សូមបង្ហាញ​ជូន​រូបភាព​ស្អាត​ របស់​កញ្ញា​ សុភក្ត្រ​ កុសុម៉ា​ នៅ​មាត់​សមុទ្រ​ចំនួន​ ៥​ឈុត ជូន​ប្រិយមិត្ត​ទស្សនា​កម្សាន្ត​ ដើម្បី​ជួយ​លម្ហែ​អារម្មណ៍​ដូច​ខាង​ក្រោម​៖

Page Facebook: Sopheak Kosoma
Page Facebook: Sopheak Kosoma
Page Facebook: Sopheak Kosoma
Page Facebook: Sopheak Kosoma
Page Facebook: Sopheak Kosoma
Telegram-Troryorng

Share.