អតីត​តារា​សម្ដែង​ វ៉ាន់ ម៉ូនិច​ បាន​ធ្វើ​ឱ្យ​អ្នក​លេង​បណ្ដាញ​សង្គម​ ពិសេស​មនុស្ស​ស្រី​ដូច​គ្នា​លួច​ច្រណែន​មិន​ស្ទើ​នៅ​ពេល​ដែល​អនាគត​អ្នក​ម៉ាក់​រូប​នេះ​បាន​បង្ហោះ​ពី​កាដូ​ស្វាគមន៍​កូន​ទីពីរ​នៅ​ក្នុង​ផ្ទៃ​ជា​រថយន្ត​ទំនើប​មួយ​គ្រឿង​ដែល​ស្វាមី​ជា​លោក​ឧកញ៉ា​បាន​ជូន​ដល់​អ្នក​នាង​។

​យោង​តាម​សំណេរ​រៀបរាប់​​បង្ហោះ​លើ​បណ្ដាញ​សង្គម​​ អតីត​តារា​រូប​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញថា​បច្ចុប្បន្ន​នេះ​កំពុង​តែ​រស់នៅ​ក្នុង​សុខ​សុភមង្គល​ជា​មួយ​ស្វាមី​ជា ​លោក​ឧកញ៉ា​ ​ ​ជា​ ​លាង​​ហុង​ ​ព្រម​ទាំង​មាន​កូន​ប្រុស​ច្បង​ម្នាក់​និង​កំពុង​ពពោះ​កូន​ប្រុស​ទីពីរ​ម្នាក់​ទៀត​​នៅ​ក្នុង​ផ្ទៃ​។

សូមចុចត្រង់នេះ៖ ខេមរៈ​សិរីមន្ត​ច្រៀង​ផង​យំ​ផង​ពេល​ច្រៀង​បទ​​​និពន្ធ​ដោយ​ខ្លួន​ឯង​ជា​លើក​ដំបូង​

«កាដូ​ទីពីរ​របស់​ប៉ាៗ​អោយ​ម៉ាម់មី​សំរាប់​ចំណង​ដៃ​កូន​ទី២​ ​កូនប្រុស​ ​ហុង​ មីង​ ក្នុង​ពោះ​ជិត​ ​៣១អាទិត្យ​ មិន​ត្រឹមតែ​អោយ​កាដូ​ទេ​ ថតរូប​អោយ​ទៀត​ ​មិច​ដែរ​ស្នាដៃ​របស់​ប៉ាៗ​ អាច​បើក​អាង​ថត​រូប​បាន​អត់​?​ Photoshoot outdoor ​ត្រៀម​ទទួល​សមាជិក​ថ្មី​ឆាប់ៗ​ ​សល់​ជិត​​ ពីរ​ខែ​ទៀត​បាន​ជួប​មុខ​ក្បាល​ខូច​ក្នុង​ពោះ​ហើយ​​ ️សេចក្ដី​សុខ​សុភមង្គល​យើង​ត្រូវ​បង្កើត​វា​ដោយ​ខ្លួនឯង​ ​គ្មាន​អ្នកណា​មក​អោយ​យើង​នោះ​ទេ​ ធ្វើ​បុណ្យ​សប្បុរស​ធម៌​ជួយ​សង្គម​ខ្លះ​ ដើរលេង​ខ្លះ​ ​សម្ភារៈនិយម​ខ្លះ​ នេះ​ជា​ក្ដី​សុខ​យ៉ាង​ពេញលេញ​ដែល​គ្រួសារ​ខ្ញុំ​តែងតែ​មាន​។»​

​តាម​រយៈ​ទឹក​មុខ​ដ៏​រីករាយ​ដែល​បាន​បង្ហាញ​នៅ​ក្នុង​រូប​ថត​ជា​ច្រើន​សន្លឹក​ដែល​អ្នក​នាង​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​បង្ហាញ​ថា​ពេល​នេះ​ជីវិត​របស់​អ្នក​នាង​កំពុង​តែ​មាន​ក្ដី​សុខ​និង​រស់​នៅ​យ៉ាង​សុខដុម​លើ​គំនរ​ទ្រព្យ​សម្បត្តិ​ជាមួយ​ស្វាមី​ជា​ឧកញ៉ា។

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ​​អតីត​តារា​រូប​នេះ​មិន​មែន​ត្រឹម​តែ​សម្ងំ​យក​សុខ​រស់​នៅ​ក្នុង​ជីវភាព​ Hi-So ​ហើយ​សម្ញែង​ទ្រព្យ​នោះ​ទេ​ ​តែ​អ្នកនាង​និង​ស្វាមី​ក៏​បាន​ចូលរួម​ក្នុង​កិច្ច​ការងារ​មនុស្ស​ធម៌​ជា​ច្រើន​ផង​ដែរ​៕

​​

Share.