បើ​តាម​ការ​បញ្ជាក់​នៅ​លើ​ហ្វេសប៊ុក​ផ្លូវការ​របស់​ក្លិប​បាល់ទាត់​វិសាខា នៅ​រសៀល​ថ្ងៃ​ច័ន្ទ នេះ​លោក​ជំទាវ​ កែ សួនសុភី ប្រធាន​ក្លិប​​បាន​ចាត់​តំណាង​នាំ​យក​នាំ​​យក​​គ្រឿង​ឧបភោគ​បរិភោគ​ និង​សម្ភារៈ​មួយ​ចំនួន ឧបត្ថម្ភ​ដល់​កីឡាករ​​ទាំង​៦រូប និងគ្រូពេទ្យ ២រូប ដែល​ទើប​បញ្ចប់​បេសកកម្ម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា នៅ​ប្រទេស​បារ៉ែន។

បច្ចុប្បន្ន​ក្រុម​ជម្រើស​ជាតិ​កម្ពុជា កំពុង​តែ​ធ្វើ​ចត្ដាឡីស័ក​រយៈ​ពេល​១៤ថ្ងៃ​ នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កង​រាជ​អាវុធ​ហត្ថ​ភ្នំ​ជុំ​រីករាយ ខេត្តកំពង់ឆ្នាំង។ អំណោយ​ទាំង​នោះ​មាន​ក្នុងម្នាក់ៗទទួលបាន​ មីកំប៉ុង ៤យួរ, ត្រីខ ៣យួរ, ត្រីងៀត ២គីឡូក្រាម, សាច់ក្រក ២គីឡូក្រាម, ទឹកសុទ្ធ ២កេះ, ទឹកសណ្ដែកកំប៉ុង ២កេះ, នំប្រៃត្រីធូណា ១៤ប្រអប់, វីតាមីន-C ២ប្រអប់, ឆៃប៉ូវ ២គីឡូក្រាម, អង្ករ ២០គីឡូក្រាម, ទឹកសម្រាប់មេរោគ, ថ្នាំមូស ២កំប៉ុង, កាហ្វេកញ្ចប់, កាកាវកញ្ចប់, និងបំពង់ទឹកក្ដៅ ២។

អត្ថបទពាក់ព័ន្ធ៖ក្រុម​ជម្រើស​ជាតិ​កម្ពុជា មក​ដល់​មាតុភូមិ​វិញ តែ​ត្រូវ​ធ្វើ​ចត្តាឡីស័ក​នៅ​ខេត្ត​កំពង់ឆ្នាំង

សូម​បញ្ជាក់​ថា​ក្រុម​កីឡាករ​របស់​វិសាខា ក្រោម​ចប់​ធ្វើ​ចត្តាឡីស័ក្ខ​រយៈពេល​១៤ថ្ងៃ​រួច​ត្រូវ​ចូលរួម​ក្នុង​ក្រុម​ត្រៀម​ខ្លួន​ប្រកួត​ក្នុង​ពានរង្វាន់ Metfone Cambodian League, ការពារ​តំណែង​ជើង​ឯក​ពាន​រង្វាន់​សម្តេច​តេជោ ហ៊ុន សែន និង​ចេញ​ទៅ​ប្រកួត​ជម្រុះ​ពានរង្វាន់ AFC Cup 2021 ផង​ដែរ៕

Telegram-Troryorng
Share.