បន្ទាប់ពីការដណ្ដើមយកទីក្រុង Kherson មកវិញ អ៊ុយក្រែនធ្វើឲ្យកងកម្លាំងរុស្ស៊ីពិបាកស្មានអំពីផែនការវាយលុយបន្ទាប់របស់ពួកគេ ខណៈទីក្រុង ម៉ូស្គូ កំពុងរវល់ពង្រឹងកងទ័ពនៅទីតាំងការពារមិនមានពេលសម្រាប់ធ្វើប្រតិបត្តិការវាយបកទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាថ្ងៃ សុក្រ ទី ២៥ ខែ វិច្ឆិកា ឆ្នាំ ២០២២។

កងទ័ពរុស្ស៊ីប្រហែល ៣០,០០០នាក់ ដែលបានដកខ្លួនចេញពីច្រាំងខាងលិចនៃទន្លេ Dnieper កាលពីដើមខែនេះ កំពុងពង្រឹងខ្លួននៅក្នុងតំបន់ Zaporizhia និង តំបន់ Kherson ក្នុងកំឡុងសប្ដាហ៍ទី៣៩ នៃសង្រ្គាម នេះបើយោងតាមការបញ្ជាក់របស់អនុប្រធានទីភ្នាក់ងារស៊ើបការណ៍យោធាអ៊ុយក្រែន ឧត្តមសេនីយ៍ទោ Vadym Skibitskyi ប្រាប់កាសែត Kyiv Post។

លោកឧត្ដមសេនីយ៍ទោ Skibitskyi បន្ដថា «កងកម្លាំងរុស្ស៊ីកំពុងរង់ចាំការ​វាយលុករំដោះរបស់យើង នោះហើយជាមូលហេតុដែលពួកគេបានបង្កើតខ្សែការពារនៅឯ Kherson ហើយមួយទៀតគឺ នៅព្រំដែនរដ្ឋបាលនៃតំបន់ Kherson និង តំបន់ Crimea និង មួយទៀតនៅតំបន់ភាគខាងជើង Crimea»។

ក្រុមមន្រ្តីអ៊ុយក្រែនបាននិយាយថា «សត្រូវកំពុងតែការពារនៅគោលដៅ Zaporizhzhia។ ចំណែកនៅក្នុងគោលដីទីក្រុង Kyivyi Rih និង Kherson សត្រូវកំពុងបង្កើតប្រព័ន្ធការពារដំឡើងឧបករណ៍បង្កើនការដឹកជញ្ជូន ប៉ុន្ដែមិនបញ្ឈប់ការបាញ់កាំភ្លើងធំមកលើទីតាំងនៃកងទ័ពរបស់យើង និង ការតាំងទីលំនៅ កងទ័ពរបស់យើង នៅច្រាំងខាងស្ដាំនៃទន្លេ Dnipro ឡើយ»។

ក្នុងការប្រកាសដកខ្លួនចេញពីទីក្រុង Kherson នៅថ្ងៃទី ០៩ ខែ វិច្ឆិកា អគ្គមេបញ្ជាការកងកម្លាំងរុស្ស៊ីប្រចាំប្រទេស អ៊ុយក្រែន លោក Alexander Surovikin បាននិយាយថា ខ្លួននឹងបង្កើនកម្លាំងមនុស្ស ដើម្បីពង្រឹងរណសិរ្សផ្សេងទៀត។

រុស្ស៊ីបាននិងកំពុងផ្ដល់អាទិភាពដល់ការកាន់កាប់តំបន់ Luhansk និង តំបន់ Donetsk នៅភាគខាងកើត ហើយកាំភ្លើងធំរបស់រុស្ស៊ីបានវាយលុកយ៉ាងសម្បើមទៅលើអ្នកការពារអ៊ុយក្រែននៅទីនោះពេញ ១សប្ដាហ៍។

គួរបញ្ជាក់ថា ទោះបីជាមានការកែនទ័ពចំនួន ៣០០,០០០នាក់ នៅក្នុងខែ កញ្ញា និង ខែ តុលា យ៉ាងណាក្ដី ក៏ហាក់បីដូចជានៅខែខ្វះខាតកម្លាំង ឬ ប្រហែលជាមិនអាចបំពាក់ឧបករណ៍ដល់កងកម្លាំងទាំងនោះបានគ្រប់គ្រាន៕

ប្រភព៖ Aljazeera

Share.