ក្រុមបាល់ទះមហាផ្ទៃ ដណ្តើមបានមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ក្រោយយកឈ្នះខេត្តព្រៃវែង នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ៣សិតទល់នឹង១ (១៨-២៥,២៣-២៥,២៥-២១,២០-២៥) នាព្រឹកថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា នៅវិទ្យាស្ថានជាតិអបរំកាយ និងកីឡា។

គិតត្រឹមព្រឹកថ្ងៃទី២៨ ក្រុមកីឡា​ក្រសួង​មហា​ផ្ទៃ​​នាំ​មុខ​ដាច់​ឆ្ងាយ​ណាស់​ក្នុង​នោះ​មេដាយ​មាស ៧០គ្រឿង ប្រាក់​៣២​គ្រឿង និង​សំរឹទ្ធ​២៩​គ្រឿង សរុប​១៣១​គ្រឿង ខណ:ព្រៃវែង ឈ្នះមេដាយសរុប ៤៧គ្រឿង។

រូបភាព BTV

គួរដឹងថាកីឡាជាតិលើកទី៣ មានចំនួន ៣៨ ប្រភេទកីឡា និងប្រភេទកីឡាប៉ារ៉ាឡាំពិក ចំនួន ៧ ដែលមានវិញ្ញាសា ចំនួន ៤០៥ ប្រកួតលើទីតាំង ចំនួន ៥រាជធានី ខេត្ត រួមមាន ៖ ភ្នំពេញ ខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប។

ក្នុងនោះរួមមាន៖ អត្ដពលិកម្ម, ហែលទឹក, វាយសី, បាល់បោះបុរស, បាល់ទាត់, បាល់ទះ+បាលទះឆ្នេខ្សាច់, ប្រដាលសកល, ប្រដាល់គុនខ្មែរ, ចំបាប់, វាយកូនឃ្លីលើតុ, តេក្វាន់ដូWT, តេក្វាន់ដូ ITF, វាយកូនបាល់, ប៉េតង់, ល្បុកត្តោ, កាយសម្ព័ន្ធ, វ៉ូវីណាម, យូដូ, ការ៉ាតេ, ទោចក្រយាន, ទ្រីយ៉ាត្លុង, សីដក់, សូហ្វតិន្នីស, អុកចត្រង្គ, ម៉ូតូទឹក, វ៉ូស៊ូ, ហ៊ុកគី, រាំ, ឃីកប៊ុកស៊ីង, កាយវប្បកម្ម, គុនដាវ, ជីជិតស៊ូ, ទូកប្រពៃណី, វាយកូនគោល, ទូកក្ដោង, លើកទម្ងន់, ប៊ីយ៉ា ស្នូឃ័រ, គ្រិកឃីត។ 

ចំពោះពិធីបិទ កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គបហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ដោយមានប្រតិភូកីឡា ចូលរួម ៤,៥៥៩នាក់ ព្រមទាំងថ្នាក់ដឹកនាំ និងមហាជនទូទៅ ប្រមាណ ៤៣,០០០នាក់។

កីឡារស់ក្នុងសន្តិភាព
-យុវជនម្នាក់លេងកីឡាមួយមុខយ៉ាងតិចប្រចាំជីវិត
-ថ្ងៃនេះថ្ងៃស្អែក កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍
-ត្រូវនិយាយថាទេ ចំពោះគ្រឿងញៀន៕

Share.