សិល្បៈ​ជាតិ​៖ ថ្មីៗ​នេះ​រដ្ឋ​មន្ត្រី​​ក្រសួង​វប្បធម៌​ និង​ ​វិចិត្រ​សិល្បៈ​បាន​ផ្ដល់​ជយលាភី​តែង​និពន្ធប្រលោម​លោក​ខ្នាត​ខ្លី ​និង​កំណាព្យ​រឿង​ ពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រទេវី​ ឆ្នាំ២០២២ ដល់​ម្ចាស់​ជយលាភី​ចំនួន​១០​រូប​ ដោយ​ក្នុង​នោះ​ជា​ការ​ចាប់​អារម្មណ៍​ ស្រាប់​តែ​ឃើញ​មាន​ឈ្មោះ​ ចំរើន​ សុភ័ក្ត្រ​ ជាប់​ជ័យ​លាភី​លេខ​៤​ ផ្នែក​កំណាព្យ​រឿង​។

នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២២  នាសហសាល​អង្គរវត្ត ទីស្ដីការ​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​បាន​រៀបចំ​កម្មវិធី​ «ប្រកាស​ និង ​ប្រគល់​ពាន​រង្វាន់​ ព្រះ​នាង​ឥន្ទ្រទេវី​ឆ្នាំ​ ២០២២ ដល់​ជ័យ​លាភី​ប្រឡង​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ​ប្រលោមលោក​ខ្នាតខ្លី​ និង​កំណាព្យ​រឿង» ក្រោម​អធិបតី​ភាព​លោក​ជំទាវបណ្ឌិត​សភាចារ្យ​ ភឿង​ សកុណា​ រដ្ឋ​មន្ត្រី​ក្រសួង​វប្បធម៌ និង ​វិចិត្រ​សិល្បៈ​។

ជា​ការ​ចាប់​អារម្មណ៍​ជយ​លាភី​ចំនួន ​១០​រូប​ ដែល​ឈ្នះ​ពាន​រង្វាន់​ព្រះ​នាង​ឥន្ទ្រទេវី​ឆ្នាំ​២០២២​ មាន​ដូច​តទៅ​៖

១. ផ្នែក​ប្រលោមលោក​ខ្នាត​ខ្លី​

  • ជយលាភី​លេខ​១ ប្រលោមលោក​ខ្នាត​ខ្លី​រឿង​ «បណ្ដឹង​សហគមន៍» និពន្ធ​ដោយ​លោក​ ហ៊ុយ​ សារ៉ាត់​ មក​ពី​ខេត្ត​ពោធិ៍សាត់​
  • ជយលាភី​លេខ​២ ប្រលោមលោក​ខ្នាត​ខ្លី​រឿង​ «សំនៀង​ប៊ិ​ឡានី​»​ និពន្ធដោយ​លោក​ សុវណ្ណ​ សិរីវុឌ្ឍ​ មក​ពី​រាជធានី​ភ្នំពេញ​
  • ​ជយលាភី​លេខ​៣ ប្រលោមលោក​ខ្នាត​ខ្លី​រឿង​ «ថ្ងៃ​រះ​ហើយ​ពុក​​»​ និពន្ធដោយ​លោក​ ពៅ មករា មក​ពី​រាជធានី​ភ្នំពេញ​
  • ជយលាភី​លេខ​៤ ប្រលោមលោក​ខ្នាត​ខ្លី​រឿង​ «បាសាក់​»​ និពន្ធដោយ​លោក​ តុន ច័័ន្ទ​រិទ្ធ មក​ពី​បាត់​ដំបង​
  • ជយលាភី​លេខ​៥ ប្រលោមលោក​ខ្នាត​ខ្លី​រឿង​ «ក្រាំង​តា​ត្រៅ​​»​ និពន្ធដោយ​លោក​ សៀង ឈុនលី​​ មក​ពី​កំពង់​ស្ពឺ​

២. ផ្នែក​កំណាព្យ​រឿង​

  • ជយលាភី​លេខ​១ កំណាព្យ​​រឿង​ «គុណ​ការងារ​» និពន្ធ​ដោយ​លោក​ ភីរម្យ​ ដារ៉ា​​ មក​ពី​ខេត្ត​​ស្ទឹង​ត្រែង​
  • ជយលាភី​លេខ​២ កំណាព្យ​​រឿង​ «អ្នក​គ្រូ​ជាយ​ដែន​​»​ និពន្ធដោយ​លោក​ មឿន​ សំណាង​ មក​ពីឧត្តរ​មាន​ជ័យ​​
  • ​ជយលាភី​លេខ​៣ កំណាព្យ​រឿង​ «មេ​ស្រុក​​​»​ និពន្ធដោយ​លោក​ ជួន​ ខ្មៅ​ មក​ពី​ខេត្ត​ព្រហ​សីហនុ​
  • ជយលាភី​លេខ​៤ កំណាព្យ​រឿង​ «ព្យុះ​ជីវិត​នាង​រស្មី​​»​ និពន្ធដោយ​លោក​ ចំរើន​ សុភ័ក្ត្រ​ មក​ពី​ខេត្ត​កំពត​
  • ជយលាភី​លេខ​៥ ​​កំណាព្យ​​រឿង​ «សន្សើម​សន្ដិភាព​​​»​ និពន្ធដោយ​លោក​ សាម​ សុនិត​ មក​ពីខេត្ត​កពង់​ចាម​

យ៉ាង​ណា​មិញ​ឈ្មោះ​ជយលាភី​លេខ​៤ ដែល​ជា​ម្ចាស់​ស្នាដៃ​កំណា្យ​រឿង​ «ព្យុះ​ជីវិត​នាង​រស្មី​» បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​បន្តិច​ដែរ​ ​ព្រោះ​សាធារណជន​យល់​ច្រឡំ​ថា ម្ចាស់​ជ័យ​លាភី​​រូប​នោះ​ គឺជា​តារា​ចម្រៀង​​ប្រចាំ​ផលិតកម្ម​ ហង្សមាស ចំរើន​ សុភ័ក្ត្រ​ ប៉ុន្តែ​​ការ​ពិត​ ម្ចាស់​ស្នាដៃ​កំណាព្យរឿង​​គឺជា​បុរស​ មិន​មែន​តារា​ចម្រៀង​​ ចំរើន​ សុភ័ក្ត្រ​ នោះ​ឡើយ​៕

Share.