សិល្បៈជាតិ៖ ឱក សុគន្ធកញ្ញា បានធ្វើឱ្យអ្នកគាំទ្រកាន់តែបាក់ចិត្តស្រលាញ់ខ្លួនថែមមួយកម្រិតទៀត ព្រោះតារាស្រីលំដាប់ Super Star រូបនេះមានចរិតរួសរាយ រាក់ទាក់ មិនឆ្មើងឆ្មៃចំពោះអ្នកគាំទ្ររបស់ខ្លួនមិនថាមាន ឋានៈ វណ្ណៈ ឬមុខរបរអ្វីនោះឡើយ។ ជាពិសេសរូបភាពប៉ុន្មានសន្លឹកដែលបង្ហាញភាពស្និទ្ធស្នាល ក៏ដូចជាស្នាមញញឹមដ៏ស្រស់ស្អាតជាមួយនឹងបុគ្គលិកអនាម័យបម្រើការងារនៅក្លឹបបាល់ទាត់វិសាខា។
កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ អ្នកនាង ឱក សុគន្ធកញ្ញា បានទៅចូលរួមទស្សនាការប្រកួតបាល់ទាត់ League កំពូលកម្ពុជារវាងក្លឹបបាល់ទាត់ វិសាខា យកឈ្នះក្លឹបបាល់ទាត់ បឹងកេត ដោយលទ្ធផល ៥ទល់នឹង៣ក្នុងឋានៈជាអ្នកគាំទ្រវិស័យបាល់ទាត់មួយរូប។
ជាក់ស្ដែងនៅពេលដែល Super Star កូនមួយរូបនេះបង្ហាញវត្តមាននៅកីឡដ្ឋាន ព្រីនស៍ ប្រាកដជាមានការចាប់អារម្មណ៍ច្រើនពីសាធារណជន ប៉ុន្តែអ្នកម្ដាយរូបនេះ មិនបានប្រញាប់ទៅកាន់ទីតាំងអង្គុយទស្សនានោះទេ ប៉ុន្តែបានចំណាយពេលវេលាថតរូបអនុស្សាវរីយ៍ជាច្រើនសន្លឹកជាមួយនឹងបុគ្គលិកផ្នែកអនាម័យរបស់ក្លឹបបាល់ទាត់វិសាខា ទៅតាមការស្នើសុំពីបុគ្គលិករបស់ក្លឹបបាល់ទាត់ជើងឯកពានសម្ដេច ហ៊ុន សែន ៣ សម័យកាល។ ក្រោយមានឱកាសបានថតរូបជាមួយនឹងអាយដល សមដូចចិត្តប៉ងហើយនោះ បុគ្គលិកក្លឹបថែមទាំងនិយាយទៀតថា អាយដល របស់ខ្លួន មិនត្រឹមតែស្អាតនោះទេ ថែមទាំងមានក្លិនក្រអូបប្រហើរ ពេលបាននៅក្បែរជួយឱ្យមានកម្លាំងតែម្ដង។
ភាពស្និទ្ធិស្នាល មិនឆ្មើងឆ្មៃ មិនប្រកាន់ច្រើននេះហើយ បានធ្វើឱ្យបងប្អូនអ្នកគាំទ្រកាន់តែស្រលាញ់តារាស្រីរូបនេះខ្លាំងថែមទៀត មិនតែប៉ុណ្ណោះក៏មានលេចចេញនូវទស្សនៈខ្លះៗចែករំលែកដល់តារាមួយចំនួនដែលមិនទាន់ទាំងល្បីល្បាញប៉ុន្មានផង ប៉ុន្តែចាប់ផ្ដើមលេងចរិតតួឯក ហ្វេនសុំថតរូបក៏លេងបាន ជាដើមនោះ ឱ្យក្រឡេកមើល និងយកគំរូតាម ឱក សុគន្ធកញ្ញា ដែលជា Topប្រទេសមួយទាំងមូល តែធ្វើខ្លួនយ៉ាងសាមញ្ញជាមួយនឹងអ្នកគាំទ្រ៕
ទស្សនារូបភាពអនុស្សាវរីយ៍ សុគន្ធកញ្ញា និងបុគ្គលិកក្លឹបវិសាខា ខាងក្រោម៖