ក្រុមជម្រើសជាតិប្រេស៊ីល ក្រោមការដឹកនាំរបស់លោក Tite ជាក្រុមទីពីរដែលកក់កៅអីវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះ២ប្រកួតជាប់គ្នា ទទួលបាន៦ពិន្ទុពេញក្នុងការប្រកួតវគ្គជម្រុះពូល G ពោលគឺយកឈ្នះស្វីស ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Stadium 974 នៃពានរង្វាន់ FIFA World Cup 2022 នៅប្រទេសកាតា។

គ្រាប់បាល់ជ័យជម្នះរបស់ម្ចាស់ជើងឯក Wolrd Cup ៥សម័យកាល ស៊ុតបញ្ចូលទីដោយខ្សែបម្រើការពារ Casemiro នៅនាទី៨៣’ ខណ:គ្រាប់បាល់របស់ Vinicius Junior ត្រូវបានលុបចោលដោយសារ Off-Side។

ខណ:ក្រុមជម្រើសជាតិព័រទុយហ្គាល់ របស់លោក Fernando Santos បានរួមដំណើរជាមួយបារាំង និងប្រេស៊ីល ឆ្ពោះបន្តទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ FIFA World Cup 2022 ក្រោយជ័យជម្នះ ២-០ លើអ៊ុយរូហ្កាយ នៅកីឡដ្ឋាន Lusail។

២គ្រាប់ជ័យជម្នះរបស់ព័រទុយហ្គាល់ ស៊ុតបញ្ចូលទីដោយខ្សែបម្រើប្រយុទ្ធ Bruno Fernandes នៅនាទី៥៤’ និងបាល់ពិន័យ១១ម៉ែត្រនៅនាទី៩០+៣ បន្តឈរកំពូលតារាងពូល H ជាមួយ៦ពិន្ទុពេញ។

Share.