នៅ​សល់​១៤​គូ​ចុង​ក្រោយ​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២១ តាម​ពូល​នីមួយៗ ក្នុង​វគ្គ​ជម្រុះ​ជុំទី២ នៃ​​ពានរង្វាន់​បាល់ទាត់​ពិភពលោក 2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ប្រចាំ​ទ្វីប​អាស៊ី។ ក្រោយ​បញ្ចប់​ការ​ប្រកួត​នៅ​ថ្ងៃ​នេះ​ គេ​នឹង​ស្វែង​រក​ឃើញ​ក្រុម​ដែល​មាន​ឈ្មោះ​ឡើង​ទៅ​លេង​ជុំ​ទី៣ ជា​បន្ត​​ដែល​ជា​ក្រុម​ខ្លាំង​ជាង​គេ​ទាំង១២​ក្រុម។

គូ​ប្រកួត​សរុប​​នៅ​ថ្ងៃ​នេះ​មាន៖
ម៉ោង​៥:២៥ ល្ងាច – ជប៉ុន ប៉ះ កៀហ្ស៊ីស៊ីស្ថាន
ម៉ោង​៥:២៥ ល្ងាច – តាហ្ស៊ីគីស្ថាន ប៉ះ មីយ៉ាន់ម៉ា
ម៉ោង​៩យប់ – ឥណ្ឌា ប៉ះ អាហ្វហ្គានីស្ថាន
ម៉ោង​១០យប់ – ហ្វីលីពីន ប៉ះ ម៉ាល់ឌីវ
ម៉ោង​១១យប់ – អូស្រ្តាលី ប៉ះ ហ្សកដានី
ម៉ោង​១១:៣០​យប់ – អ៊ីរ៉ង់ ប៉ះ អ៊ីរ៉ាក់
ម៉ោង​១១:៣០​យប់ – បារ៉ែន ប៉ះ ហុងកុង
ម៉ោង​១១:៤៥​យប់ – អារ៉ាប់រួម ប៉ះ វៀតណាម
ម៉ោង​១១:៤៥​យប់ – ថៃ ប៉ះ ម៉ាឡេស៊ី
ម៉ោង​១២:១០​យប់ – បង់ក្លាដេស ប៉ះ អូម៉ង់
ម៉ោង​១ រំលង​អាធ្រាត្រ – ចិន ប៉ះ ស៊ីរី
ម៉ោង​១​ រំលង​អាធ្រាត្រ – អារ៉ាប៊ីសាអ៊ូឌីត ប៉ះ អ៊ូបេគីស្ថាន
ម៉ោង​១ រំលង​អាធ្រាត្រ​ – ប៉ាឡេស្ទីន ប៉ះ យេមែន
ម៉ោង​២​ រំលង​អាធ្រាត្រ – តៃវ៉ាន់ ប៉ះ គុយវ៉ែត

Telegram-Troryorng
Share.