ក្រុម​បាល់ទាត់​អាហ្សង់ទីន បាន​ប្រកួត​ស្មើ​គ្នា​ជាមួយ​ក្រុម​ឈីលី ១ទល់១ ក្នុង​ប្រកួត​បើក​ឆាក​ពូល A នៃ​ពានរង្វាន់​ធំ​ជាង​គេ​ប្រចាំ​ទ្វីប​អាមេរិក​ខាង​ត្បូង 2021 Copa América នៅ​ថ្ងៃ​អង្គារ ទី១៥ ខែ​មិថុនា ឆ្នាំ​២០២១ នេះ ស្រប​ពេល​ក្រុម​ប៉ារ៉ាហ្គាយ បាន​យក​ឈ្នះ​លើ​ក្រុម​បូលីវី ៣ទល់១។

សម្រាប់​ប្រកួត​បន្ទាប់​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៨ ខែ​មិថុនា​ឆ្នាំ​២០២១៖
ម៉ោង​៤ព្រឹក – កូឡុំប៊ី ជួប វេណេហ្ស៊ុយអេឡា
ម៉ោង​៧​ព្រឹក – ប្រេស៊ីល ជួប ប៉េរូ

​ពានរង្វាន់ Copa Américaនេះ​​មាន​ក្រុម​ចូលរួម​ចំនួន​១០ក្រុម បែងចែក​ជា​២ពូល ​​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០២១។ ​ពូល A អាហ្សង់ទីន,​ប៉ូឡាវី,​អ៊ុយរុយហ្គាយ,​ប៉ារ៉ាហ្គាយ ចំណែក​ពូល B កូឡុំប៊ី,ប្រេស៊ីល,​វេណេហ្ស៊ុយអេឡា,អេក្វាទ័រ និង​ប៉េរូ។ ក្រុម​ចំណាត់​ថ្នាក់​លេខ១​និង​លេខ២ តាម​ពូល​នីមួយៗ​មាន​ឈ្មោះ​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ត្រៀម​ដណ្តើម​ជើង​ឯក​ជា​បន្ត។​

Telegram-Troryorng
Share.