នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុងរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក នៅក្នុងកិច្ចប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ បានអនុម័តចុះ «គុនល្បុក្កតោ» ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូក្នុងសេចក្តីសម្រេច 17.COM7.b.1។​

ក្រៅពី «គុនល្បុក្កតោ» របស់ប្រទេសកម្ពុជា ក្នុងនោះអង្គការ​យូណេស្កូ​ UNESCO ក៏បានអនុម័តប្រទេស៩ផ្សេងក្នុងបញ្ជីតំណាងនៃបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិដែលមានដូចខាងក្រោម៖

ប្រទេសកូឡុំប៊ី៖ ប្រព័ន្ធចំណេះដឹងដូនតានៃជនជាតិដើមភាគតិចចំនួន៤ដូចជា Arhuaco, Kankumo, Kogui និង Wiwa នៃសៀរ៉ា ណេវ៉ាដា ដឺ សាន់តាម៉ាតា (Sierra Nevada de Santa Marta)។

ប្រទេសបារាំង-អាន់ឌ័ររ៉ា៖ ពិធីបុណ្យខ្លាឃ្មុំនៅភីរីណេស (Pyrenees)

ប្រទេសចិន៖ បច្ចេកទេសកែច្នៃតែបែបប្រពៃណី និងការអនុវត្តសង្គមដែលពាក់ព័ន្ធនៅក្នុងប្រទេសចិន

ប្រទេសវៀតណាម៖ សិល្បៈនៃការធ្វើគ្រឿងស្មូនរបស់ជនជាតិឆែម (Chăm People)

ប្រទេសក្រូអាត៖ ពិធីបុណ្យ Saint Tryphon និង Kolo (របាំខ្សែសង្វាក់) របស់ Saint Tryphon ប្រពៃណីរបស់ Croats មកពី Boka Kotorska (Bay of Kotor) ដែលរស់នៅក្នុងសាធារណរដ្ឋក្រូអាស៊ី។

ប្រទេសអ៊ុយក្រែន៖ វប្បធម៌នៃការចម្អិនអាហារប៊ឺស (Borscht)

ប្រទេសឈីលី៖ Quinchamalí និង Santa Cruz de Cuca គ្រឿងស្មូន

ប្រទេសទួរគី៖ ថ្ម Ahlat ប្រពៃណី

ប្រទេសអាល់បានី៖ Xhubleta ជំនាញសិល្បៈហត្ថកម្ម និងទម្រង់នៃការប្រើប្រាស់៕

អត្ថបទពាក់ព័ន្ធ៖អបអរសាទរ! «គុនល្បុក្កតោ» ​ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ដោយអង្គការ​យូណេស្កូ

Share.