យោងតាមការចុះផ្សាយរបស់គេហទំព័រ MailSport បានឲ្យដឹងថាខ្សែប្រយុទ្ធ Cristiano Ronaldo លើកិច្ចសន្យាបំបែកកំណត់ត្រាដែលមានតម្លៃរហូតដល់ ១៧២.៩លានអឺរ៉ូ សម្រាប់កម្រៃនឿយហត់ក្នុងមួយឆ្នាំ ក្នុងការផ្ទេរទៅលេងឱ្យក្លិប Al-Nassr នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

សម្រាប់ថ្លៃនឿយហត់ដែលក្លិប Al-Nassr នឹងផ្តល់ជូនខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំរូបនេះក្នុងមួយឆ្នាំ៖
– ១៧៩ លានអឺរ៉ូក្នុងមួយឆ្នាំ
– ១៤,៩១៦,៦៦៧ លានអឺរ៉ូក្នុងមួយខែ
– ៣,៤៤២,៣០៨ លានអឺរ៉ូក្នុងមួយសប្តាហ៍
– ៤៩០,៤១១ អឺរ៉ូក្នុងមួយថ្ងៃ
– ២០,៤៣៤ អឺរ៉ូក្នុងមួយម៉ោង
– ៣៤១ អឺរ៉ូក្នុងមួយនាទី
– ៥.៦ អឺរ៉ូក្នុងមួយវិនាទី។

គួរដឹងថាខ្សែប្រយុទ្ធ Cristiano Ronaldo គឺជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រដែលអាចស៊ុតបញ្ចូលទី៥សម័យកាល World Cup ផ្សេងៗគ្នា (២០០៦, ២០១០, ២០១៤ ២០១៨ និង ២០២២)។

បច្ចុប្បន្ន Ronaldo មិនទាន់មានក្លិបលេងនៅឡើយទេ ក្រោយក្លិបបាល់ទាត់បិសាចក្រហម Manchester United បានប្រកាសពីកិច្ចព្រមព្រៀងបញ្ចប់កិច្ចសន្យាជាមួយខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំរូបនេះ។

ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពី Ronaldo បាន​ចេញ​ទ​ម្លា​ញ​អារម្មណ៍​ឈឺចាប់​នៅ​ក្នុង​បទ​សម្ភាសន៍​បើកចំហរ​ជាមួយ​លោក Piers Morgan ដែល​ជា​ពិធីករ​ទូរទស្សន៍​ដ៏​ល្បីល្បាញ​នៅ​ចក្រភព​អង់គ្លេស​សម្រាប់​កម្មវិធី TalkTV កាលពីយប់ថ្ងៃ​ទី​១៣ ខែវិច្ឆិកា​៕

Share.