ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ទ្វីប​អឺរ៉ុប UEFA Euro 2020 ត្រូវ​បញ្ចប់​ការ​ប្រកួត​តាម​ពូល​ជើង​ទី១ នៅ​យប់​ថ្ងៃ​អង្គារ ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​ដោយ​គូ​ចុងក្រោយ​​ក្រុម​ហុងគ្រី ជួប​ម្ចាស់​​​ជើង​ឯក​ឆ្នាំ​ចាស់​ព័រទុយហ្គាល់ ក្នុង​ពូល F វេលា​ម៉ោង​១១​យប់ ខណៈ​ក្រុម​ជើង​រង​ឆ្នាំ​ចាស់​បារាំង ជួប​ក្រុម​អាល្លឺម៉ង។

ចំណែក​លទ្ធផល​គូ​​ផ្សេងៗ​តាម​ពូល​នីមួយៗ​មាន៖
*ពូល A៖
-ទួរគី ០-៣ អ៊ីតាលី
-វ៉ែល ១-១ ស្វីស

*ពូល B៖
-ដាណឺម៉ាក ០-១ ហ្វាំងឡង់
-បែលហ្សិក ៣-០ រុស្ស៊ី

*ពូល C៖
-ហុល្លង់ ៣-២ អ៊ុយក្រែន
-អូទ្រីស ៣-១ កោះ​ម៉ាសេដូនៀខាងជើង

*ពូល D
-អង់គ្លេស ១-០ ក្រូអាត
-ស្កុតឡែន ០-២ ឆែក

*ពូល E៖
-ប៉ូឡូញ ១-២ ស្លូវ៉ាគី
-អេស្ប៉ាញ ០-០ ស៊ុយអែត

*ពូល F៖
-ហុងគ្រី Vs ព័រទុយហ្គាល់
-បារាំង Vs អាល្លឺម៉ង់

សូម​បញ្ជាក់​ថា​ពានរង្វាន់ UEFA Euro 2020 ​រៀបចំ​ឡើង​នៅ​១១​ប្រទេស ចាប់​ពី​ថ្ងៃ​ទី១១ខែ​មិថុនា ដល់​ថ្ងៃ​ទី១១ ខែកក្កដា ឆ្នាំ​២០២១ មាន​២៤ក្រុម​ចូលរួម​ចែក​ជា​​៦ពូល ក្នុង​១ពូល​មាន​៤ក្រុម។ ពានរង្វាន់​នេះ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​១៩៦០ ស្រប​ពេល​ក្រុម​អេស្ប៉ាញ និង​អេស្ប៉ាញ ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​រហូត​៣ដង​ម្នាក់ ខណៈ​ក្រុម​ព័រទុយហ្គាល់ ជា​ក្រុម​​ជើង​ឯក​ឆ្នាំ​ចាស់៕

Telegram-Troryorng
Share.