សិល្បៈជាតិ៖ រឿងរ៉ាវដ៏ក្ដៅគគុកនៅលើបណ្ដាញសង្គមហ្វេសប៊ុកដែលមានមហាជនតាមដានខ្លាំង គឺអតីតគូស្នេហ៍ចាស់របស់ នាយចឺម គឺអ្នកនាង សេង សុខឃីម រងការជេរប្រមាថយ៉ាងចាស់ដៃពីសំណាក់តារាចម្រៀង មាស នីតា ដែលមហាជនស្គាល់ជាបេក្ខភាព Cambodian Idol រដូវកាលទី ៤  ដែលពេលនេះ ភាគីអ្នកនាង សុខ ឃីម បានបង្ហោះភ័ស្តុតាងវីដេអូប្រមូលនូវសារសំឡេងចេញពីក្រុមឆាតរបស់ មាស នីតា ដែលមានឈ្មោះថា «មាស នីតា Fan Group»។

សុខឃីមថា ខ្លួនមិនបន្ថូរដៃក្នុងរឿងនេះឡើយ ដោយសំអាងថា ខ្លួនមិនបានធ្វើខុសអ្វីទាល់តែសោះ តែបែរជាត្រូវការជេរប្រមាថដោយមិនដឹងខ្លួនពីសំណាក់តារាចម្រៀងដែលហុចថ្ពាល់ឱ្យនាមចឺមថើបស្រួលៗ។ សុខឃីម ប្រកាសចាត់វិធានការតាមផ្លូវច្បាប់ហើយ ដោយមិនអាចលើកលែងបាន។

ថ្មីៗនេះ សុខឃីម ប្រកាសជំហរដូច្នោះថា៖ «អរគុណអ្នក ដែលអ្នកឆាតមក តែខ្ញុំប្រាប់អ្នកថាខ្ញុំមិនតបតនឹងអ្នកទេ ទោះជាប្រឹងឆាតមកបែបណាក៏ដោយ ក៏បងស្រីម្នាក់នេះមិនចាប់អារម្មណ៍ទេ មានតែជូនពរអ្នកឱ្យមានភាពកក់ក្តៅ និង អ្វីដែលអ្នកចង់បានចុះ។ តែឆាតហើយលុបធ្វើអី? ចាំខ្លាំងនៅតាមផ្លូវច្បាប់ទៅ ឈប់ឆាតមក ជួបគ្នាឆាប់ៗ (សេង សុខឃីម) គួរឱ្យស្រឡាញ់»។ អ្នកនាងបង្ហោះនៅពេលឃើញឆាតរបស់កញ្ញា មាស នីតា កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នា ២០២២ នេះ បាននិយាយនសុំទោសអ្នកនាងឱ្យបញ្ចប់ក្រោមហេតុផលថា ពេលនោះគ្រាន់តែជ្រុលមួយពេលប៉ុណ្ណោះ។

បើទោះបីជាខាងអ្នកនាង សុខ ឃីម បន្តទម្លាយភ័ស្ដុតាងជាច្រើននៅហ្វេសហ៊ុកដើម្បីរកភាពស្អាតស្អឱ្យខ្លួននោះ គេមើលឃើញភាគីខាងតារាចម្រៀង មាស នីតា ហាក់មិនមានប្រតិកម្ម ឬបកស្រាយអ្វីបន្តឡើយ។ សារព័ត៌មានត្រយងកំពុងសុំការសម្ភាសន៍ពីសំណាក់អ្នកនាង សុខឃីម ថាតើនឹងបន្តនិតិវិធីបណ្ដឹងឬក៏ព្រមអភ័យទោស រីឯណាកញ្ញា មាស នីតា នឹងបកស្រាយបែបណាទៀតប្រាប់អ្នកកាន់មហាជនអ្នកគាំទ្រពីបញ្ហា​ប្រឈមចំពោះមុខ ដែលកំពុងវាយប្រហារប្រជាប្រិយភាពរបស់ខ្លួន។

សូមរំលឹក មូលហេតុដែលឈានឱ្យអ្នកនាង សេង សុខឃីម សម្រាប់ប្ដឹងកញ្ញា មាស នីតា គឺអ្នកនាងធ្លាប់បង្ហោះថា ៖ «រាល់សារសំឡេង រាល់សំឡេងរបស់អ្នក ខ្ញុំនឹងឱ្យអ្នកច្បាប់ចាត់ការ ថ្ងៃស្អែកខ្ញុំមិនទទួលការលើកដៃសុំទោសទេ វប្បធម៌ដៀលជេររបស់អ្នកមួយចំនួនគឺជេរហើយចាំលើកដៃឡាយសូមទោស មានអ្នកអន្តរាគមន៍គឺរួចខ្លួន ខ្ញុំស្តាប់ហើយមិនហូរទឹកភ្នែកទេ ហើយរឿងដណ្តើមប្រុសនេះខ្ញុំអត់ទម្លាប់ទេសូមទោស តែខ្ញុំរក្សាមាយាទជាស្រី ដែលមិនប្រើភាសារជេរតាមហ្វេសប៊ុក ឬ តិកតុក (ហាមសូមទោសតាម Live ជួបគ្នាតុលាការ (សេង សុខឃីម)»៕

https://t.me/troryorngmedia
Share.