Burn X Team Flash ជា​ក្រុម​​ដែល​ទទួល​បាន​កៅអី​ចូល​រួមប្រកួត​ជើង​ឯក​ពិភព​លោក M4 World Championship ​នៅ​ទី​ក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី នៅដើម​ខែ​មករា ឆ្នាំ​២០២៣ ខាងមុខ​នេះ។

ក្រុម Burn X Team Flash បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​​ព្រឹត្តិការណ៍​ប្រកួត​លីគអាជីព MPL-KH League 2022 វគ្គ Autumn Split សម្រាប់​វិញ្ញាសា Mobile Legends: Bang Bang នៅកម្ពុជាបន្ទាប់​ពី​ឈ្នះក្រុម Logic Esports ក្នុងវគ្គ​ផ្តាច់​ព្រ័ត្រ​។

ព្រឹត្តិការណ៍ការប្រកួត M4 World Championship នឹង​ត្រូវធ្វើការចាប់ពូលនៅថ្ងៃទី ៨ខែធ្នូ ម៉ោង ៣ល្ងាច (GMT+7)។ កាប្រកួត​នឹង​ត្រូវ​ធ្វើ​ឡើង​ចាប់​ពី​ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។ ដោយ​ប្រកួតវគ្គជម្រុះក្នុងពូលនឹង​ត្រូវ​ធ្វើ​ឡើងនៅទីតាំង XO Hall (MPL Arena) និងវគ្គប្រកួតជម្រុះ-វគ្គផ្ដាច់ព្រ័ត្រនឹង​ត្រូវ​ធ្វើឡើង​នៅ Istora Senayan, Jakarta។

ចំពោះលក្ខណ្ឌក្នុង​ការ​បែង​ចែក​ពូល ក្រុម​និមួយៗនឹង​ត្រូវ​បែង​ចែកជាពីរ Pool ផ្សេងគ្នា ហើយ​ត្រូវ​បែង​ចែកទៅតាម​គោលការណ៍៖ គោលការណ៍ A ក្រុមដែល​មក​ពី​តំបនដូច​គ្នាមិនអាច​ស្ថិន​ក្នុង​ក្រុម​តែ​មួយ​ទេ។ គោលការណ៍ B ក្រុម​ដែល​ស្ថិត​នៅក្នុង Pool 1 មិន​អាច​ស្ថិត​នៅ​ក្នុងក្រុម​តែ​មួយ​ទេ ចំណែក​ក្រុម​​មកពី MLSL នៅក្នុង​ Pool 2 ក៏មិនស្ថិតនៅក្នុង​ក្រុម​តែ​មួយដែរ។ គោលការណ៍ C ការចាប់ឆ្នោតនឹង​ត្រូវ​ធ្វើ​តាម​លំដាបលំដោយ ABCD-DCBA-ABCD-DCBA។

ក្រុម​ដែល​ចូល​រួម​ប្រកួតមាន​ ១៦ក្រុម មកពីចំនួន១២ប្រទេសនិងតំបន់ ចូល​រួម​មាន​ដូច​ជា ONIC Esports, RRQ Hoshi, Blacklist International, ECHO, Team HAQ, TODAK, S11 Gaming Argentina, Malvinas Gaming, RSG Singapore, Burn x Team Flash, RRQ Akira, Occupy Thrones, Incendio Supremacy, The Valley, Falcon Esports និង MDH E-Sports។

គួរបញ្ជាក់ថាក្រុម Burn X Team Flash គឺជាក្រុមកីឡាអេឡិចត្រូនិកខ្លាំង​មួយ​នៅ​កម្ពុជា ដែល​ដឹក​នាំ​ដោយ​​គ្រូ​បង្វឹក​សញ្ជាតិ​ហ្វីលីពីន លោក John Dizon។ ក្រុម​នេះ​បាន​នាំ​ចូល​កីឡាករ Jhonwin Vergara និង​ Michael Endino ដែល​ជា​អតីត​កីឡាករ​របស់​ក្រុម Nexplay EVOS៕

Share.