ចប់​រដូវកាល​ឆ្នាំ​២០២២ ទៅ​ហើយ​ខណៈ​ក្រុម​​ជា​សមាជិក​ទាំង​៨​នៅ​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 ត្រូវ​លោក​អាជ្ញាកណ្តាល​ពិន័យកាត​​៤០៧​សន្លឹក ក្នុង​នោះ​មាន​កាត​ក្រហម​ចំនួន​២៥​សន្លឹក។

សរុប​កាត​ដែល​លោក​អាជ្ញាកណ្តាល​ពិន័យ​មាន៖
-ណាហ្គាវើល កាត​សរុប​៦៣ (ក្រហម​៧សន្លឹក)
-ភ្នំពេញក្រោន កាត​សរុប​៦២ (ក្រហម​៣​សន្លឹក)
-វិសាខា កាត​សរុប​៥៨​សន្លឹក (ក្រហម​៣សន្លឹក)
-បឹងកេត កាត​សរុប​៥២​សន្លឹក (ក្រហម​៥​សន្លឹក)
-អង្គរថាយហ្គឺរ កាត​សរុប​៥០​សន្លឹក (ក្រហម​២​សន្លឹក)
-Tiffy Army FC កាត​សរុប​៥០​សន្លឹក (ក្រហម​២​សន្លឹក)
-ព្រះខ័នរាជស្វាយរៀង កាត​សរុប​៤៤​សន្លឹក (ក្រហម​២​សន្លឹក)
-គីរីវង់សុខសែនជ័យ កាត​សរុប​២៨​សន្លឹក (ក្រហម​១​សន្លឹក)

សូម​បញ្ជាក់​ថា​ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាលឆ្នាំ២០២២ បាន​ដំណើរការ​ពី​ថ្ងៃ​​ទី​៥ ខែ​មីនា ដល់​ថ្ងៃ​ទី​៣​ខែ​ធ្នូ ឆ្នាំ​២០២២ ដោយ​មាន​​សរុប​ចំនួន​​៩៦​ប្រកួត ក្រោយ​កំណត់​ឱ្យ​ក្រុម​ទាំង​៨​ប្រកួត​គ្នា​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣​ជើង ក្នុង​នោះ​ក្រុម​មាន​ចំណាត់​ថ្នាក់​ល្អ​ជាង​គេ​ចំនួន​៤​មាន​ឈ្មោះ​ឡើង​ទៅ​ប្រកួត Top4 ចំនួន​២ជុំ​ទៀត ហើយ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ ឬ គិត Head to Head ល្អ​ជាង​គេ​ ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​រដូវកាល៕

Share.