នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ២០២២ នេះក្លិបបាល់ទាត់​វិសាខា បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ជួស​ជុល​ស្មៅ​ថ្មី ដើម្បីលើកកម្ពស់សោភ័ណភាព និង​គុណភាព​ទីលាន​របស់កីឡដ្ឋានព្រីនស៍ ​ឲ្យ​កាន់​តែ​ស្រស់​ស្អាត និង​ល្អ​ប្រសើរ​បន្ថែម​ទៀត។

ពោលគឺសម្រាប់​ត្រៀម​ស្វា​គមន៍​រដូវ​កាល​ថ្មី និង​ការ​ប្រកួត​អន្ដរ​ជាតិ​ផ្សេងៗ នា​ពេល​ខាង​មុខ ជាពិសេសព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ខណ:ការ​ជួស​ជុល​កីឡ​ដ្ឋាន​ព្រីនស៍មួយ​នេះ គឺត្រូវប្រើ​រយៈ​ពេល​ចន្លោះពី ៣ ទៅ ៤ខែ​ប៉ុណ្ណោះ។

គួរដឹងថាកីឡដ្ឋានព្រីនស៍ ស្ថិតក្នុងចំណោមកីឡដ្ឋានចំនួន៣ ដែលត្រូវបានក្រុមមន្រ្តីបច្ចេកទេស សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងមន្ត្រីសម្របសម្រួល គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេម ឆ្នាំ២០២៣ ពិនិត្យពីសក្ដានុពល សម្រាប់រៀបចំការប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ហេដ្ឋារចនាសម្ព័ន្ធទាំង៣ នោះ មានដូចជា៖ ពហុកីឡដ្ឋានជាតិ មរតកតេជោ កីឡដ្ឋាន Smart RSN និង កីឡដ្ឋានព្រីនស៍។ ចំពោះពហុកីឡដ្ឋានស្ដាតអូឡាំពិក ក៏កំពុងតែ កែលម្អពីស្មៅសិប្បនិម្មិត មកជាស្មៅធម្មជាតិ និងបំពាក់កៅអីថ្មីនោះ ក៏ជាកន្លែងសម្រាប់ ប្រកួតកីឡា ជាច្រើនប្រភេទ ដែលក្នុងនោះ ក៏មានបាល់ទាត់ដែរ៕

Share.