ថ្ងៃពុធ ទី០៧ ខែធ្នូ ឆ្នាំ២០២២ ក្រុមហ៊ុន Camboidan Premier League នឹងរៀបចំពិធីប្រគល់ពានរង្វាន់ CPL Football Award 2022 នៅផ្សារទំនើបអ៊ីអន ២ សាលធំ (សែនសុខ) ជាន់ទី៣ ចាប់ពីម៉ោង ០៩:០០ព្រឹក ដល់ម៉ោង ០៦:០០ល្ងាច។

បន្ថែមពីលើនេះ CPL ក៏មានរៀបចំព្រឹត្តិការណ៍ពានរង្វាន់ eFootball Mobile 2022 ហើយអ្នកចូលរួមប្រកួតទាំងអស់ទទួលបាន 1,000 points ខណ:ម្ចាស់ជើងឯកទទួលទូរទស្សន៍ 43inch ពីក្រុមហ៊ុន Panasonic និងបេក្ខជន Top 4 ទទួលបាន Home Shower (DH-3US1KW) ពីក្រុមហ៊ុន Panasonic។

***បញ្ជាក់៖ សម្រាប់ការចុះឈ្មោះ គឺអាចចុះថ្ងៃប្រកួតនៅកន្លែង Event ផ្ទាល់

ក្នុងនោះសំបុត្រចូលរួមទស្សនាកម្មវិធី CPL Football Award 2022 មានតម្លៃ ៤០,០០០រៀល ដែលមានលេខទំនាក់ទំនង: 096 388 0763 ឬអាចទិញតាមអនឡាញ (https://t.me/cplfootballaward)

អត្ថប្រយោជន៍ចូលរួម CPL Football Award 2022៖
1. អាហារ និងភេសជ្ជៈ ត្រូវបានរួមបញ្ចូល (គ្មានជាតិអាល់កុល)
2. មានឱកាសថតរូបជាមួយ idol របស់អ្នក
3. លេងហ្គេម មានឱកាសឈ្នះរង្វាន់ (eFootball)៕

Share.