ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ ដែលមានមូលដ្ឋាននៅខេត្តតាកែវ ក្រោមការដឹកនាំរបស់លោក Manuel Retamero Fraile ជនជាតិអេស្ប៉ាញ បានប្រកាសចែកផ្លូវកីឡាករជាច្រើន ក្រោយចប់លីគកំពូលកម្ពុជា Cambodian Premier League 2022។

ក្នុងមានអ្នកចាំទី ថា ច័ន្ទឬទ្ធី  វិលត្រឡប់ទៅកាន់ក្លិបបាល់ទាត់បឹងកេតវិញ ក្រោយចប់កិច្ចសន្យាខ្ចីជើងរយ:ពេល ១រដូវកាល និងថ្មីៗនេះគឺកីឡាករ លី​ ម៉ូស្លីម​ សមាជិកទី៥ ដែលចាកចេញពីក្លិបគិរីវង់សុខសែនជ័យ។

កីឡាករបរទេសមានដូចជា៖
Thiago Fernandes (ប្រេស៊ីល-ទីម័រខាងកើត)
David Koum (កាម៉េរ៉ូន)
Motohiro Kaneshiro (ជប៉ុន)។

លីគកំពូលកម្ពុជា រដូវកាល២០២២ ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ធ្វើមិនបានល្អសោះឡើយ ពោលគឺស្ថិតនៅលេខរៀងទី៨ ក្រោយឆ្លងកាត់២១ប្រកួត ឈ្នះ១ ស្មើ២ និងចាញ់១៨លើក មានតែ៥ពិន្ទុប៉ុណ្ណោះ។

ចំពោះកៅអីលីគកំពូលកម្ពុជា រដូវកាល២០២៣ គឺក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ត្រូវជួបក្រុមលេខរៀងទី៣ នៃលីគលំដាប់ទី២ Cambodia League 2 ដើម្បីជម្រុះយកក្រុមឈ្នះចំនួន១ លេងនៅលីគកំពូលកម្ពុជា។

សម្រាប់លីគកំពូលកម្ពុជា​រដូវកាល​ឆ្នាំ​២០២២​នេះ មាន​ចំណាត់​ថ្នាក់​រួម​ដូចជា៖
ជើង​ឯក ៖ ភ្នំពេញក្រោន ៥២​ពិន្ទុ
ជើង​ឯក​រង៖ វិសាខា ៥២​ពិន្ទុ
លេខ៣៖ ព្រះខ័នរាជស្វាយរៀង ៤៩​ពិន្ទុ
លេខ៤៖ បឹងកេត ៣៩ពិន្ទុ
លេខ៥៖ ណាហ្គាវើល ២៩​ពិន្ទុ
លេខ៦៖ Tiffy Army FC ២៣​ពិន្ទុ
លេខ៧៖ អង្គរថាយហ្គឺរ ២១​ពិន្ទុ
លេខ​៨៖ គីរីវង់សុខសែនជ័យ ៥ពិន្ទុ។

សម្រាប់លីគលំដាប់ទី២កម្ពុជា​រដូវកាល​ឆ្នាំ​២០២២​នេះ មាន​ចំណាត់​ថ្នាក់​រួម​ដូចជា៖
ជើង​ឯក ៖ អគ្គិសនីកម្ពុជា ៥១ពិន្ទុ
ជើង​ឯក​រង៖ ISI ដង្កោសែនជ័យ ៥១​ពិន្ទុ
លេខ៣៖ នគរបាលជាតិ ៤៨​ពិន្ទុ
លេខ៤៖ កោះកុង ៤៦ពិន្ទុ
លេខ៥៖ ព្រៃវែង ៤៤​ពិន្ទុ
លេខ៦៖ អាសុីអឺរ៉ុប យូណាយធីត ៣៨​ពិន្ទុ
លេខ៧៖ សូលទីឡូអង្គរ ៣០​ពិន្ទុ
លេខ​៨៖ សាលាបាល់ទាត់ជាតិ ២១ពិន្ទុ
លេខ៩៖ សៀមរាប ២០​ពិន្ទុ
លេខ១០៖ ត្បូងឃ្មុំ ១៩ពិន្ទុ
លេខ១១៖ ណិចស្តិបអេហ្វសុី ៦​ពិន្ទុ
លេខ​១២៖ បន្ទាយមានជ័យ ៦ពិន្ទុ៕




Share.