នៅឆ្នាំសិក្សា២០២០- ២០២១នេះ  មានសិស្សនិស្សិតជិត៤ម៉ឺននាក់បាននិងកំពុងតែទទួលការ បណ្តុះបណ្តាលតាម រយៈ អនឡាញនៅគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ទាំងរដ្ឋនិងឯកជនរួមទាំងអង្គការក្រៅរដ្ឋាភិបាល។

នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងការងារឯកឧត្តមអ៊ិត សំហេងនៅក្នុងការថ្លែងចូលរួម អបអរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈថ្ងៃទី១៥ខែមិថុនា ដែលបានប្រារព្ធ ធ្វើក្រោមប្រធានបទ TVET ធ្វើឲ្យជំនាញកាន់តែប្រសើរនិងប្រាក់ចំណូលកាន់តែខ្ពស់។

បើតាមរដ្ឋមន្ត្រីក្រសួងការងារ ការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈបានដើរតួនាទីយ៉ាង សំខាន់ក្នុងការងារអភិវឌ្ឍសេដ្ឋកិច្ចប្រទេស ព្រមទាំងការបង្កើតនិងទទួលបានការងារធ្វើ និងការជំរុញលើកកម្ពស់ជីវភាពកាន់តែប្រសើរឡើងសម្រាប់ពលរដ្ឋម្នាក់ៗ។

ក្នុងទិវានេះដែរ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែនបានបន្តជំរុញលើទឹកចិត្ត និងបង្កើនការចុះឈ្មោះចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឱ្យមានចំណេះដឹង ជំនាញច្បាស់លាស់ ឥរិយាបថការងារ និងសីលធម៌វិជ្ជាជីវៈ ដូចដែលប្រធានបទនៃទិវាជាតិនេះបានលើកទ្បើង «TVET ធ្វើឱ្យជំនាញកាន់តេប្រសើរ និងប្រាក់ចំណូលខ្ពស់»៕

May be an image of text
May be an image of text
No photo description available.
May be an image of text
Share.