គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) ដែល​ជា​សេនាធិការ​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា បាន​កំណត់​ឱ្យ​មាន​ការ​ធ្វើតេស្ត​រហ័ស​៧២​ម៉ោង​ ឬ ៤៨​ម៉ោង​យ៉ាង​តិច ដើម្បី​ស្វែង​រក​ជំងឺ​កូវីដ-១៩ ​មុន​ការ​ប្រកួត​ផ្លូវការ​​ទាំង​ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Metfone Cambodian League, ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន (Hun Sen Cup), ពានរង្វាន់ League Cup 2021 By Forward ព្រម​ទាំង​ការ​ប្រកួត​មិត្ត​នានា​ក្រោម​ការ​រៀបចំ​ដោយ CNCC ឬ ក្លិប​ពាក់ព័ន្ធ។

Share.