Impunity KH គឺជាក្រុមតំណាងកម្ពុជា កំពុងត្រៀមប៉ះក្រុមខ្លាំងមកពីហ្វីលីពីននៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បន្ទាប់ពីចាញ់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអេឡិចត្រូនិកជើងឯកពិភពលោក នៅកោះបាលី ប្រទេស​ឥណ្ឌូណេស៊ី ក្នុងប្រភេទ​វិញ្ញាសា Mobile Legends: Bang Bang ។

ការធ្លាក់ទៅកម្រិត Lower Bracket Final ដើម្បីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាថ្មី ដោយសារកម្ពុជា ធ្វើមិនបានល្អនៅពេលជួបក្រុមម្ចាស់ផ្ទះឥណ្ឌូនេស៊ី ដោយចាញ់ក្នុងលទ្ធផល ១-២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្រិត Upper Bracket ប៉ុន្តែមិនទាន់អស់ឱកាសឡើងវគ្គផ្តាច់ព្រ័ត្រឡើយ ដោយត្រូវធ្លាក់ប៉ះក្រុមហ្វីលីពីន វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្រិត Lower Bracket នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២​ ខាងមុខនេះ។

ប្រវត្តិប្រកួតក្រុមទាំង២៖

  • ក្រុម Impunity កម្ពុជា ៣ប្រកួតកន្លងមក បានយកឈ្នះ ណាមីប៊ី ២-០ និងឈ្នះក្រុមម៉ាឡេស៊ី ២-១ ប៉ុន្តែចាញ់ម្ចាស់ផ្ទះឥណ្ឌូនេស៊ី ១-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
  • ក្រុមហ្វីលីពីន ៣ប្រកួតកន្លងមក ចាញ់ឥណ្ឌូនេស៊ី ២-០ ដែលធ្វើឲ្យពួកគេធ្លាក់មក Lower Bracket ឈ្នះស្លូវ៉ានៀ ២-០ ឈ្នះអាហ្សង់ទីន ២-០ និងឈ្នះម៉ាឡេស៊ី ២-០ បន្តឡើងទៅជួបក្រុមកម្ពុជានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ប្រាក់រង្វាន់សម្រាប់ចំណាត់ថ្នាក់ទទួលបានសម្រាប់វិញ្ញាសា Mobile Legends: Bang Bang៖
១-ជើងឯក៖ ៥ម៉ឺនដុល្លារ
២-លេខ២៖ ៣ម៉ឺនដុល្លារ
៣-លេខ៣៖ ២ម៉ឺនដុល្លារ

ព្រឹត្តិការណ៍ IESF 14th WE Championship Bali 2022 ជើងឯកពិភពលោកមានក្រុមជម្រើសជាតិមកពីតំបន់ទ្វីបអាស៊ី អាហ្វ្រិក អាមេរិក និងអឺរ៉ុប ប៉ុន្តែមានតែ៨ក្រុមប៉ុណ្ណោះចូលរួមប្រកួត សម្រាប់វិញ្ញាសា Mobile Legends: Bang Bang៕

Share.