នៅល្ងាចថ្ងៃទី៧ ខែធ្នូ ក្នុងផ្សារទំនើប អ៊ីអ៊ន ម៉ល សែនសុខ Cambodian Premier League បានរៀបចំកម្មពិធីប្រគល់ពានរង្វាន់ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ (CPL FOOTBALL AWARD 2022)។

ក្នុងនោះខ្សែប្រយុទ្ធ Marcus Haber ជនជាតិកាណាដា របស់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ក្រសោបបានពានរង្វាន់ធំៗចំនួន៣ម្នាក់ឯង ស្ទើរគ្មានដៃកាន់ដើម្បីថតរូបអនុស្សាវរីយ៍។

ពានរង្វាន់៣របស់ Haber មានដូចជា៖
ពានរង្វាន់ទី១៖ ​ពាន​ស្បែក​ជើង​មាស បន្ទាប់ពីស៊ុត​បញ្ចូល​ទី​សរុបចំនួន​២៥​គ្រាប់ក្នុងចំណោម២៧ប្រកួត
ពានរង្វាន់ទី២៖ ​កីឡាករ​ល្អទាំង១១​នាក់​ប្រចាំ​រដូវ​កាល
ពានរង្វាន់ទី៣៖ កីឡាករឆ្នើមជាងគេប្រចាំរដូវកាល៕

Share.