សមាជិកអាយុក្រោម២២ឆ្នាំរបស់ក្រុមជម្រើសជាតិកម្ពុជា ចំនួន៣រូបស្ថិតក្នុង​បញ្ជី​កីឡាករ ១១​នាក់​ល្អ​ជាងគេ​ប្រចាំ​រដូវ​កាល ២០២២ នៃ​លី​គ​កំពូល​កម្ពុជា​ក្នុងកម្មវិធី CPL Football Award 2022។

កីឡាករល្អទាំង៣​នាក់​នោះ​រួមមាន៖ ខ្សែបម្រើប្រយុទ្ធ សារ ទី (​វិសាខា​), ខ្សែបម្រើប្រយុទ្ធ​ សៀង ច​ន្ធា (​បឹងកេត​) និងខ្សែប្រយុទ្ធ លឹម ពិសុទ្ធ (​ភ្នំពេញ​ក្រោ​ន​) ហើយពួកគេទាំង៣ក៏ស្ថិតក្នុងចំណោម​កីឡាករ​ចំនួន២៤នាក់ របស់ក្រុម​ជម្រើស​ជាតិកម្ពុជា ចេញដំណើរទៅប្រទេសម៉ាឡេស៊ី ដើម្បី​ប្រកួតមិត្តភាព​អន្តរជាតិ​កម្ដៅ​សាច់ដុំ​ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី នៅ​ថ្ងៃ​ទី៩ ខែ​ធ្នូ ឆ្នាំ២០២២ខាងមុខនេះ។

ជាពិសេសត្រៀមសម្រាប់ការប្រកួតពានរង្វាន់​ AFF Mitsubishi Electric Cup 2022 ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។

១១​នាក់​ល្អ​ជាងគេ​ប្រចាំ​រដូវ​កាល ២០២២ ក្នុងទម្រង់ ៤-៣-៣ ដូចជា៖
អ្នកចាំទី៖ សា​វែង សំណាង (​ភ្នំពេញ​ក្រោ​ន​)
ខ្សែការពារ៖ ឆេង ម៉េង (​វិសាខា​), អ៊ុក សុវណ្ណ (វិសាខា), សារ៉េត គ្រី​យ៉ា (ព្រះខ័នរាជស្វាយរៀង), Mizanu Hikaru (ព្រះខ័នរាជស្វាយរៀង)
ខ្សែបម្រើ៖ ម៉ា​ត នូ​រុណ (​បឹងកេត​), សៀង ច​ន្ធា (​បឹងកេត​), សារ ទី (​វិសាខា​)
ខ្សែប្រយុទ្ធ៖ Andres Nieto (​ភ្នំពេញ​ក្រោ​ន​), Marcus Haber (ព្រះខ័នរាជស្វាយរៀង) និង លឹម ពិសុទ្ធ (​ភ្នំពេញ​ក្រោ​ន​)៕

Share.