នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២២ នេះ មហាជនអ្នកគាំទ្រ ក៏ដូចជាអ្នកសិល្បៈបានសម្ដែងនូវការសោកស្ដាយ និង រំលែកទុក្ខជាមួយតារាចម្រៀងស្រី ឈិន ម៉ានិច្ច យ៉ាងខ្លាំង ដែលកញ្ញាកំពុងជួបទុក្ខធំបាត់បង់មនុស្សជាទីគោរពស្រឡាញ់ក្នុងគ្រួសារ គឺឪពុកបង្កើតរបស់កញ្ញាបានទទួលមរណភាពហើយ។

នេះបើតាមបណ្ដាញសង្គមរបស់ កញ្ញា ឈិន ម៉ានិច្ច ដែលបានរៀបរាប់យ៉ាងរំជួលចិត្តថា ៖ «ប៉ា កូនទៅផ្ទះយើងវិញហើយ»។

ក្រោយទទួលដំណឹងមរណភាពដ៏ក្រៀមក្រំនេះ មហាជន ក៏ដូចជាអ្នកសិល្បៈ បានបង្ហាញការសោកស្ដាយជាពន់ពេក ព្រមទាំងបានចូលរួមរំលែកទុក្ខដល់កញ្ញានិង ក្រុមគ្រួសារជាបន្តបន្ទាប់ផងដែរ៕

Share.