សិល្បៈជាតិ៖ ជា​មោទកភាព​ណាស់​!​ ប្រជាជន​កម្ពុជា​ត្រៀម​ខ្លួន​ដើម្បី​ទទួល​ស្វាគមន៍​វត្ថុបុរាណ​ដ៏​អស្ចារ្យ​ចំនួន​ ២៧​ដុំ​ទៀត​ដែលមានតម្លៃ ២,៤ លានដុល្លារអាមេរិក ពី​រដ្ឋាភិបាល​អាមេរិក​ប្រគល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដោយក្នុងនោះ ឯកឧត្តម ម៉ៅ ទិត្យារុណ ភារធារីស្តីទីកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងសហការីបានចូលរួមជាមួយ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរ។

តាមការបញ្ជាក់ពីស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក Royal Embassy of Cambodia, Washington DC បានឱ្យដឹងថា ៖ «វត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ដែលមានតម្លៃ ២,៤ លានដុល្លារអាមេរិក ត្រូវបានប្រគល់ជូនប្រជាជនកម្ពុជាវិញ ។ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក និងលោក វរសេនីយ៍ឯក Matthew Bogdanos ប្រធានអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ដែលពិធីនេះបានប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤»។

Share.