ការប្រកួតជើងឯកពិភពលោក M4 World Championship នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី បានធ្វើការចាប់ពូលរួចហើយនៅថ្ងៃនេះដោយក្រុមកម្ពុជា ស្ថិតនៅក្រុមជាមួយ ហ្វីលីពីន មីយ៉ានម៉ា និងតួកគី។

ព្រឹត្តិការណ៍ការប្រកួត M4 World Championship នឹងត្រូវធ្វើឡើងចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣។ ដោយប្រកួតវគ្គជម្រុះក្នុងពូលនឹងត្រូវធ្វើឡើងនៅទីតាំង XO Hall (MPL Arena) និងវគ្គប្រកួតជម្រុះ-វគ្គផ្ដាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅ Istora Senayan, Jakarta។


ការបែងចែក Group សម្រាប់ក្រុមទាំង ១៦ក៏បានរកឃើញនៅថ្ងៃនេះមានដូចខាងក្រោម៖

  • Group A៖ Black list International, Incendio Supermacy, Falcon E-Sports, Burn x Team Flash
  • Group B៖ ONIC E-Sport, TODAK, Malvinas Gaming, MHD E-Sports
  • Group C៖ RSG Singapore, Occupy Thrones, RRQ Hoshi, ECHO Philippine
  • Group D៖ Team HAQ , RRQ Akira , The Valley, S11 Gaming Argentina

ក្រុម Burn X Team Flash បានក្លាយជាម្ចាស់ជើងឯកព្រឹត្តិការណ៍ប្រកួតលីគអាជីព MPL-KH League 2022 វគ្គ Autumn Split សម្រាប់វិញ្ញាសា Mobile Legends: Bang Bang នៅកម្ពុជាបន្ទាប់ពីឈ្នះក្រុម Logic Esports ក្នុងវគ្គផ្តាច់ព្រ័ត្រ ទទួលបានកៅអីចូលរួមប្រកួតជើងឯកពិភពលោក M4 World Championship នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅដើមខែមករា ឆ្នាំ២០២៣ ខាងមុខនេះ៕

Share.