កីឡាករ Safawi Rasid គឺជាខ្សែប្រយុទ្ធមុតស្រួចមួយរូបរបស់ម៉ាឡេស៊ី ដែលមានវត្តមានក្នុងជម្រើសជាតិ នឹងត្រូវជួបគោព្រៃកម្ពុជាក្នុងជំនួបមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំនៅរាត្រីនេះ លើទីលានកីឡដ្ឋាន Bukit Jalil ក្នុងទីក្រុងកូឡាឡាំពួរ មុនពានរង្វាន់ AFF Mitsubishi Electronic Cup 2022។

ក្នុងការបង្ហាញខ្លួនឱ្យជម្រើសជាតិបានចំនួន ៤៤លើក Safawi Rasid គឺជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាគេរហូតដល់ ១៨គ្រាប់។ ខ្សែប្រយុទ្ធរូបនេះក៏ធ្លាប់បានបំប៉ោងសំណាញ់ទីកម្ពុជាផងដែរក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 ដោយពេលនេះក្រុមម៉ាឡេស៊ីបានយកឈ្នះកម្ពុជាក្នុងលទ្ធផល ៣-១។

នេះជាការទាត់បាល់ពិន័យ ១១ម៉ែត្ររសប់កីឡាករ Safawi Rasid លើក្រុមកម្ពុជា ក្នុងជំនួបពានរង្វាន់ AFF Suzuki Cup 2020៖

ងាកមកការប្រកបអាជីពនៅក្លិបវិញ រយ:ពេល៥ឆ្នាំនៅ Johor Darul Ta’zim FC ខ្សែប្រយុទ្ធ Safawi Rasid បង្ហាញខ្លួនសរុប៨៦លើក ស៊ុតបញ្ចូលទី២៧គ្រាប់ ចំណែកឯក្នុងក្រុមជម្រើសជាតិម៉ាឡេស៊ី រូបគេធ្លាប់ជាប់តាំងពីឈុត U18, U23 ខណ:ឈុតធំជាប់នៅឆ្នាំ២០១៦។


នៅរដូវកាលឆ្នាំ២០២០ ដល់ឆ្នាំ២០២១ កន្លងទៅរូបគេត្រូវបានក្លិប Portimonense S.C សមាជិកលីគកំពូលប្រទេសព័រទុយហ្គាល់ ខ្ចីជើងពីក្រុម JDT ផងដែរ។ ហើយថ្មីៗនេះក៏មានដំណឹងពីការផ្ទេររូបគេពីក្លិបមហាសេដ្ឋីម៉ាឡេស៊ី Johor Darul Ta’zim FC ទៅកាន់ក្លិប Ratchaburi សមាជិកលីគកំពូលថៃ Thai League 1 ក្នុងលក្ខខណ្ឌខ្ចីជើងចំនួន១រដូវកាល ក្រោយពេលចូលរួមជាមួយក្លិបមហាសេដ្ឋីម៉ាឡេស៊ីនេះ តាំងពីឆ្នាំ២០១៧មក៕

Share.