សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសពីការលក់សំបុត្រចូលរួមទស្សនាការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup របស់ក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិហ្វីលីពីន ចាប់ពីថ្ងៃនេះតទៅ។

ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 នឹងចាប់ផ្ដើនៅថ្ងៃទី២០ ខែធ្នូ ខាងមុខនេះ ដោយក្រុមគោព្រៃកម្ពុជា នឹងត្រូវប្រកួតបើកឆាក ជាមួយនឹងហ្វីលីពីន ក្នុងពហុកីឡដ្ឋានជាតិមរកតតេជោ វេលាម៉ោង ៧:០០នាទីយប់។ កម្ពុជាស្ថិតក្នុងពូល A ជាមួយថៃ, ឥណ្ឌូនេស៊ី, ហ្វីលីពីន និង ប្រ៊ុយណេ ចំណែកពូល B មាន វៀតណាម, ម៉ាឡេស៊ី, សិង្ហបុរី, មីយ៉ាន់ម៉ា និង ឡាវ។

សម្រាប់ការទិញសំបុត្រផ្ទាល់នៅតាមទីតាំងទាំង ៤ដូចខាងក្រោម៖

  • ពហុកីឡដ្ឋានជាតិអូឡាំពិក (ច្រកទ្វារធំ)
  • The Blue Sports Center
  • Double H
  • ហាងកីឡា Fan Sport

ពានរង្វាន់ជើងឯកបាល់ទាត់បុរសប្រចាំតំបន់អាស៊ាន បង្កើតឡើងដំបូងតាំងពីឆ្នាំ ១៩៩៦ មកម៉្លេះ ដោយប្រកួតរាល់២ឆ្នាំម្តង ស្របពេលដំបូងឡើយប្រើឈ្មោះជា AFF Tiger Cup រហូតដល់ឆ្នាំ២០០៤ ក៏ប្តួរឈ្មោះទៅជា AFF Suzuki Cup វិញម្តង និងចុងក្រោយចាប់ពីឆ្នាំ២០២២ តទៅប្រើឈ្មោះជាAFF Mitsubishi Electric Cup វិញម្តង។

ថៃ ជាក្រុមឈ្នះជើងឯកពានរង្វាន់បុរសប្រចាំតំបន់អាស៊ាន នេះបានច្រើនជាងគេ រហូតដល់ទៅ៦លើក ឯសិង្ហបុរី ឈ្នះបាន៤លើក វៀតណាម ឈ្នះ២លើក និងម៉ាឡេស៊ី ឈ្នះបាន១លើក។ ឥណ្ឌូណេស៊ី ជាក្រុមឡើងវគ្គផ្ដាច់ព្រ័ត្របានច្រើនជាងគេរហូតដល់៦លើក តែបរាជ័យរហូត៕

Share.