នៅរសៀលថ្ងៃចន្ទ ទី១២ ខែធ្នូ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ប្រកាសចែកផ្លូវគ្នាជាមួយអ្នកចាំទី អ៊ុំ សេរីរ័ត្ន ក្រោយកិច្ចសន្យាខ្ចីជើងពីក្លិប Tiffy Army FC ចំនួន១រដូវកាលត្រូវបានបញ្ចប់។

អតីតអ្នកចាំទីរបស់ក្រុមជម្រើសជាតិកម្ពុជា រូបនេះចាប់ផ្ដើមមានបញ្ហារបួសសរសៃពួរជង្គង់ នៅក្នុងការប្រកួតលីគកំពូលកម្ពុជារដូវកាល ២០១៨ ហើយក៏បានចេញទៅព្យាបាលនៅប្រទេសវៀតណាម ដោយត្រូវសម្រាករយៈពេលជាង១០ខែ។

បន្ទាប់ពីជាសះស្បើយ គេបានចាប់ផ្តើមលេងវិញនាចុងឆ្នាំ ២០១៩ បន្ទាប់មកបានរងរបួសសសៃពួរជង្គង់សារជាថ្មី ហើយក្រោយមកគេបានបន្តព្យាបាលនៅក្នុងស្រុក។

នៅដើមឆ្នាំ ២០២២ អ្នកចាំទីវ័យ ២៧ឆ្នាំ និងកម្ពស់ ១.៨៣ម៉ែត្ររូបនេះ បានផ្ទេរមកកាន់ព្រះខ័នរាជស្វាយរៀង ក្នុងលក្ខខណ្ឌខ្ចីជើងមួយចំនួន១រដូវកាល ប៉ុន្តែពុំសូវបានបង្ហាញខ្លួនឡើយក្រោមការដឹកនាំរបស់លោក Conor Nestor៕

Share.