​នៅ​តែ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ​ សម្រាប់​ទំនាស់​​ស្នេហា​​ឈាន​ដល់​ការ​ប្រើ​ហិង្សា​ រវាង​គូស្នេហ៍​តារា​ល្បី​លោក​ អេដវីន​ និង​អ្នក​មេម៉ាយ​ចាយ​រាង​អ្នក​នាង​ សុទ្ធ​ បញ្ចកា​ ព្រោះ​នៅ​ក្នុង​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​ នេះ​ អ្នក​នាង​បាន​បន្ត​ផុស​សំណេរ​លើ​បណ្ដាញ​សង្គម​​រៀង​រាប់​ថា​ មុខ​របួស​ប៉ុណ្ណឹង​មិន​ឈឺ​នោះ​ទេ​ តែ​អ្វី​ដែល​ឈឺ​បំផុត​នោះ​គឺ​ឈឺ​ចិត្ត​ ខណៈ​ភាគី​លោក​ អេដវីន​ សម្ងំ​ស្ងៀមស្ងាត់​និង​មាន​​សកម្មភាព​អ្វី​ជា​បន្ត​ទៀត​លើ​បណ្ដាញ​សង្គម​។​

សូមចុចអាន​ ​ភាគ​!​ តប​រឿង​ អេដវីន ​ថា​ខ្លួន​មាន​ប្រុស​ សុទ្ធ​ បញ្ចកា​ ​បន្ត​ទម្លាយ​​រឿង​ រ៉ូស​ ​និង​ ​​អេដវីន​ ​លួច​ស៊ីចុក​គ្នា

អ្នក​នាង សុទ្ធ​ បញ្ចកា​ បាន​បន្ត​ទម្លាយ​រូបភាព​ស្នាម​របួស​ជាំខ្មៅ​ ​កើត​ចេញ​ពី​ការ​ប្រើប្រាស់​កម្លាំង​បាយ​ ដែល​ភាគី​អ្នក​នាង​បាន​ចោទ​ប្រកាន់​ថា​គឺ​​លោក​ អេដវីន​ ជា​អ្នក​បង្ក​ឡើង​។ ខណៈ​មិត្តភក្ដិ​អ្នក​​ម៉េម៉ាយ​កូន​ពីរ​រូប​នេះ​ មួយ​ចំនួន​ធំ​បាន​បន្ត​ថ្កោលទោស​លើ​លោក​ អេដវីន​ ដែល​បាន​ប្រើប្រាស់​ហិង្សា​ជា​មធ្យោបាយ​ដោះ​ស្រាយ​បញ្ហា​។

យោង​តាម​ការ​បង្ហោះ​សំណេរ​​របស់​អ្នក​ជំនួួញ​ជោគជ័យ​ សុទ្ធ បញ្ចកា គឺ​ពិត​ណាស់​បាន​បង្ហាញ​ពី​ទំហំ​ឈឺចាប់​ផ្លូវ​ចិត្ត​ដែល​មាន​ការ​​ឈឺ​ចាប់​​ធ្ងន់​ធ្ងរ​ជាង​ ការ​ឈឺចាប់​ផ្នែក​រាងកាយ។ អ្នក​នាង​ថែម​ទាំង​ពោល​ទៀត​ថា​ ការ​ពិត​អ្នក​នាង​មិន​ចង់​យក​រូប​នេះ​បង្ហោះ​នោះ​ទេ​ព្រោះ​ វាធ្វើ​ឱ្យ​បេះដូង​អ្នក​នាងឈឺ ចំណែក​ទឹក​ភ្នែក​ក៏​ទប់​លែង​ជាប់​។​

ងាក​មក​លោក​ អេដវីន​ ហាក់​សម្ងំ​លាក់​ខ្លួន​បាត់​ចេញ​ពី​បណ្ដាញ​សង្គម​ ព្រោះ​ក្រោយ​ពី​ចូល​មក​ខមមិន​ រៀបរាប់​ពី​មូលហេតុ​ ដែល​បង្ក​ឱ្យ​លោក​ដល់​ថ្នាក់​ប្រើប្រាស់​ហិង្សា​ រួច​មក​នោះ​ ទាំង​ហ្វេសប៊ុក​របស់​លោក ទាំង​ផេក ក៏​ដូច​ជា​ IG Account របស់​លោក​គឺ​លែង​​អាច​ទាក់​ទង​បាន​ ខណៈ​ទូរស័ព្ទ​របស់​លោក​ក៏​មិនមាន​ការ​ឆ្លើយ​តប​ដូច​គ្នា​។​

ចំពោះ​រឿង​ហេតុ​នឹង​ទៅ​ជា​យ៉ាងណា​បន្ត​ទៅ​ទៀត​នោះ​ សារព័ត៌មាន​ត្រយង​នឹង​លើក​មក​រាយការណ៍​ជូន​ នៅ​ពេល​ក្រោយៗ​ជា​បន្ត​បន្ទាប់​ទៀត​។

Telegram-Troryorng

Share.