ក្រោយ​ជប៉ុន និង​ចិន ដក​ខ្លួន នៅ​សល់​តែ​ក្រុម​ថៃ មួយ​ប៉ុណ្ណោះ ដែល​ត្រូវ​តំណាង​ឱ្យ​ទ្វីប​អាស៊ី ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​បាល់ទះ​យុវតី​ជើង​ឯក​ពិភពលោក Women’s U20 World Championship ដែល​គ្រោង​ធ្វើ​ឡើង​នៅ​សហ​ម្ចាស់​ផ្ទះ​បែលហ្សិក និង​ហុល្លង់​ក្នុង​កក្កដា ខាង​មុខ ជាមួយ​ប្រទេស​១៥​ផ្សេង​ទៀត។

ក្រុម​ទាំង​១៦ ចូលរួម​មាន៖
-​ម្ចាស់​ផ្ទះ៖ ​បែលហ្សិក និង​ហុល្លង់
-អឺរ៉ុប៖ ទួរគី និង​សែប៊ី
-អាស៊ី៖ ថៃ (ចំណាត់​ថ្នាក់​លេខ៣ – ជប៉ុន លេខ១ ចិន លេខ២ ដក​ខ្លួន)
-អាមេរិក​ខាង​ជើង៖សាធារណរដ្ឋ​ដូមីនីក, គុយបា
-​អាហ្វ្រិក៖​អេហ្សីប,រ្វ៉ាន់ដា
-អាមេរិក​ខាង​ត្បូង៖​ប្រេស៊ីល, អាហ្សង់ទីន
-តារាង​ចំណាត់​ថ្នាក់​ពិភពលោក​យុវតី៖ អ៊ីតាលី,​រុស្ស៊ី,​ប៉ូឡូញ,​អាមេរិក,​បេឡារូស

បើ​តាម​ការ​ចាប់​ឆ្នោត​ពី​សំណាក់​សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ (FIVB) បាន​រក​ឃើញ​ក្រុម​តាម​ពូល​នីមួយៗ​ហើយ៖
ពូល A៖ ហុល្លង់,​ប្រេស៊ីល, សាធារណរដ្ឋ​ដូមីនីក និង​រ្វ៉ាន់ដា
ពូល B៖ បែលហ្សិក, សែប៊ី,អាហ្សង់ទីន,​គុយបា
ពូល C៖ ទួរគី,​ប៉ូឡូញ,​អាមេរិក,ថៃ
ពូល D៖អ៊ីតាលី,​រុស្ស៊ី,​បេឡារូស,​អេហ្ស៊ីប

ពានរង្វាន់​បាល់ទះ​យុវតី​ជើង​ឯក​ពិភពលោក Women’s U20 World Championship នឹង​ចាប់​ផ្ដើម​ប្រកួត​ពី​ថ្ងៃ​ទី​៩ ដល់​១៨ ខែ​កក្កដា ឆ្នាំ​២០២១ ខណៈ​ការ​ពានរង្វាន់​នេះ​ដែរ​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​ ១៩៧៧ មក​ម៉្លេះ ដោយ​ក្រុម​ប្រេស៊ីល ធ្លាប់​ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ​រហូត​ដល់៦លើក ហើយ​ជប៉ុន ជា​ម្ចាស់​ជើង​ឯក​ឆ្នាំ​ចាស់ ក្នុង​ឆ្នាំ​​២០១៩ ដែល​ធ្វើ​នៅ​ប្រទេស​អ៊ីតាលី៕

Telegram-Troryorng
Share.