អតីតសមាជិករបស់ក្លិបក្រសួងការពារជាតិ និងអង្គរថាយហ្គឺរ គឺកីឡាករ ហម បញ្ញា ឬប្រិយមិត្តអ្នកស្គាល់មួយចំនួនបានហៅថាតាក់ Ji Sung Tak Sr. (ឈ្មោះហៅក្រៅ) ដែលបានចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ កាលពីឆ្នាំ ២០២០ ក្នុងវ័័យ២៦ឆ្នាំ។

ពេលនេះរូបគេបានប្រកាសលើគណនីហ្វេសប៊ុកដូចថា៖«សូមជម្រាបសួរ ពុកម៉ែបងប្អូនៗ និងអាណាព្យាបាលប្អូនៗទាំងអស់ឲ្យបានជ្រាបថា យើងខ្ញុំ មានបើកការបណ្តុះបណ្តាលបាល់ទាត់ថ្មី ដោយកំណត់យកប្អូនៗដែលមានអាយុចាប់ពី៨ឆ្នាំ ដល់ ១២ឆ្នាំតែប៉ុនណ្ណោះ»។

«ដូច្នេះហើយបើបងប្អូន និងអាណាព្យាបាលដែលមានចំណាប់អារម្មណ៍ចង់ឲ្យកូនមកចូលរួម ហ្វឹកហាត់ ដើម្បីសុខភាពមាំមួន និងចេះរៀនលេងបាល់ទាត់ឲ្យបានល្អ ពិតប្រាកដ សូមទំនាក់ទំនងមកកាន់ខ្ញុំបាទផ្ទាល់ ឬ Page ផ្លូវការរបស់ក្លិបបាល់ទាត់ភូមិកីឡា។ ការហ្វឹកហាត់នេះមានការផ្តល់ជូនសម្ភារៈហ្វឹកហាត់»។

«សម្រាប់តំលៃក្នុងការចូលរួមហ្វឹកហាត់ក្នុង១ខែ ១៥$ ដោយហ្វឹកហាត់រៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ពេលព្រឹកម៉ោង ៧:៣០-៩:០០ បញ្ជាក់អាយុពី៨ឆ្នាំ ដល់១២ឆ្នាំប៉ុណ្ណោះ»។

ទីតាំង៖ តារាងបាល់ទាត់ភូមិកីឡា ផ្លូវជាតិលេខ៦ ទល់មុខសណ្ឋារគារ អង្គរអេរ៉ា
ព័ត៍មានលម្អិត៖ សូមទំនាក់ទំនងលេខទូរស័ព្ទ 010222373 ឬ ហ្វេសប៊ុកឈ្មោះ Ji Sung Tak Sr. និងផេក របស់ក្លិបបាល់ទាត់ភូមិកីឡា៕

Share.