ភ្នំពេញ ៖ ផ្ទះពលរដ្ឋចំនួន៣ខ្នងត្រូវបានអគ្គិភ័យឆាបឆេះ រងខូចខាត និងមនុស្ស៣នាក់រងរបួសផងដែរ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ នៅភូមិឫស្សីកែវ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ភ្លើងឆេះចេញពីផ្ទះឈ្មោះ សែន សេងហ៊ាន ភេទ ប្រុស អាយុ៥៣ឆ្នាំ មុខរបរ លាងម៉ូតូ សង់ពីថ្មក្រោមឈើលើ ទំហំ០៩ម៉ែត្រ x ១២ម៉ែត្រ ហើយបន្តឆេះរាល ដល់ផ្ទះ២ខ្នងទៀត បងនកឲ្យភ្ញាក់ផ្អើល ។ ហេតុការណ៍ខាងលើកើតឡើងភ្លាមៗ ត្រូវបានរថយន្តពន្លត់អគ្គិភ័យចំនួន២៨គ្រឿង ចេញទៅអន្តេាគមន៍ បាញ់ទឹកពន្លត់ភ្លើង ។

ផ្ទះចំនួន៣ខ្នងត្រូវបានភ្លើងឆេះអស់ទាំងស្រុង ម៉ូតូចំនួន០២គ្រឿង ម៉ូតូកង់បីឥណ្ឌាចំនួន០១គ្រឿង សម្ភារ:ប្រើប្រាស់អស់មួយចំនួនទៀត មនុស្ស៣នាក់រងរបួស ។ ចំពោះមូលហេតុ មិនទាន់ដឹងនៅឡើយ សមត្ថកិច្ចកំពុងស្រាវជ្រាវ ជុំវិញគ្រោះអគ្គិភ័យខាងលើ ៕

Share.